km:tipitaka:sut:an:10:sut.an.10.112

ទុតិយអសេខសូត្រ ទី១២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.112 បាលី cs-km: sut.an.10.112 អដ្ឋកថា: sut.an.10.112_att PTS: ?

ទុតិយអសេខសូត្រ ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១២. ទុតិយអសេខសុត្តំ)

[១២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយជាអសេក្ខៈនេះ មាន ១០ យ៉ាង។ ១០ យ៉ាង តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិជាអសេក្ខៈ ១ សម្មាសង្កប្បៈជាអសេក្ខៈ ១ សម្មាវាចាជាអសេក្ខៈ ១ សម្មាកម្មន្តៈជាអសេក្ខៈ ១ សម្មាអាជីវៈជាអសេក្ខៈ ១ សម្មាវាយាមៈជាអសេក្ខៈ ១ សម្មាសតិជាអសេក្ខៈ ១ សម្មាសមាធិជាអសេក្ខៈ ១ សម្មាញាណៈជាអសេក្ខៈ ១ សម្មាវិមុត្តិជាអសេក្ខៈ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយជាអសេក្ខៈ មាន ១០ យ៉ាងនេះឯង។

ចប់ សមណសញ្ញាវគ្គ ទី១។

ឧទ្ទាននៃសមណសញ្ញាវគ្គនោះគឺ

និយាយអំពីសេចក្តីសំគាល់របស់សមណៈ ១ អំពីការចំរើនពោជ្ឈង្គទាំង ៧ ជាបច្ច័យឲ្យបានបំពេញនូវវិជ្ជា ៣ យ៉ាង ១ អំពីការមិនបានស្ថានសួគ៌ ព្រោះអាស្រ័យមិច្ឆត្តៈ ១ អំពីការបានស្ថានសួគ៌ ព្រោះអាស្រ័យសម្មត្តៈ ១ អំពីវិជ្ជា ជាប្រធានក្នុងការជួបប្រសព្វនូវកុសលធម៌ ១ អំពីការលាងឆ្អឹងក្នុងទក្ខិណជនបទ ១ អំពីពេទ្យអ្នកឲ្យថ្នាំបញ្ចុះ ១ អំពីពេទ្យអ្នកឲ្យថ្នាំក្អួត ១ អំពីធម៌ដែលគប្បីកំចាត់ មាន ២ លើក។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.112.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann