km:tipitaka:sut:an:10:sut.an.10.113

បឋមអធម្មសូត្រ ទី១

សង្ខេប

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា អ្វី​ជា​ធម៌ និង​អ្វី​មិន​មែន​ជា​ធម៌ អ្វី​​ជា​ប្រយោជន៍ និង​អ្វី​មិន​មាន​ប្រយោជន៍។

an 10.113 បាលី cs-km: sut.an.10.113 អដ្ឋកថា: sut.an.10.113_att PTS: ?

បឋមអធម្មសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១. បឋមអធម្មសុត្តំ)

[១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង សភាវៈមិនមែនប្រយោជន៍ផង គប្បីដឹងធម៌ផង ប្រយោជន៍ផង លុះដឹងច្បាស់សភាវៈមិនមែនធម៌ផង សភាវៈមិនមែនប្រយោជន៍ផង ដឹងនូវធម៌ផង នូវប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ មិនមែនធម៌ សភាវៈ មិនមែនប្រយោជន៍ តើដូចម្តេច។ គឺ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សភាវៈមិនមែនធម៌ សភាវៈមិនមែនប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម៌និងប្រយោជន៍ តើដូចម្តេច។ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ហៅថា ប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ពាក្យណាថា ភិក្ខុគប្បីដឹង សភាវៈមិនមែនធម៌ផង មិនមែនប្រយោជន៍ផង គប្បីដឹងធម៌ផង ប្រយោជន៍ផង លុះដឹងច្បាស់នូវសភាវៈមិនមែនធម៌ផង មិនមែនប្រយោជន៍ផង ដឹងនូវធម៌ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិយ៉ាងនោះ ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះតថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.113.txt · ពេលកែចុងក្រោយ: 2023/11/17 18:24 និពន្ឋដោយ Johann