km:tipitaka:sut:an:10:sut.an.10.114

ទុតិយអធម្មសូត្រ ទី២

សង្ខេប

តើភិក្ខុគប្បីដឹង (គឺសម្មាសតិ និង សម្មាវាយាមៈ) អ្វីខ្លះ?

an 10.114 បាលី cs-km: sut.an.10.114 អដ្ឋកថា: sut.an.10.114_att PTS: ?

ទុតិយអធម្មសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុតិយអធម្មសុត្តំ)

[១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិជាសភាវៈមិនមែនធម៌ សម្មាទិដ្ឋិជាធម៌ ពួកអកុសលធម៌លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកអកុសលធម៌ច្រើនប្រការ មានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសង្កប្បៈ ជាសភាវៈមិនមែនធម៌ សម្មាសង្កប្បៈជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាសង្កប្បៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ ច្រើនប្រការ ដែលមានសម្មាសង្កប្បៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាចា ជាសភាវៈមិនមែនធម៌ សម្មាវាចាជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវាចាជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវាចាជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាកម្មន្តៈ ជាសភាវៈមិនមែនធម៌ សម្មាកម្មន្តៈជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាកម្មន្តៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាកម្មន្តៈ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាអាជីវៈ ជាសភាវៈមិនមែនធម៌ សម្មាអាជីវៈជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាអាជីវៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនជាប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាអាជីវៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាយាមៈ ជាសភាវៈមិនមែនធម៌ សម្មាវាយាមៈជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវាយាមៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវាយាមៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសតិ ជាសភាវៈមិនមែនធម៌ សម្មាសតិជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសតិជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនជាប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាសតិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសមាធិ ជាសភាវៈមិនមែនធម៌ សម្មាសមាធិជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាសមាធិ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាសមាធិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាញាណៈ ជាសភាវៈមិនមែនធម៌ សម្មាញាណៈជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាញាណៈ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាញាណៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាវិមុត្តិ ជាសភាវៈមិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ពាក្យណាថា ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះតថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.114.txt · ពេលកែចុងក្រោយ: 2024/11/08 09:10 និពន្ឋដោយ Johann