km:tipitaka:sut:an:10:sut.an.10.118

ឱរិមតីរសូត្រ ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.118 បាលី cs-km: sut.an.10.118 អដ្ឋកថា: sut.an.10.118_att PTS: ?

ឱរិមតីរសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. ឱរិមតីរសុត្តំ)

[១៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវត្រើយខាងអាយផង នូវត្រើយខាងនាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្វីជាត្រើយខាងអាយ អ្វីជាត្រើយខាងនាយ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ជាត្រើយខាងអាយ សម្មាទិដ្ឋិ ជាត្រើយខាងនាយ។បេ។ មិច្ឆាវិមុត្តិ ជាត្រើយខាងអាយ សម្មាវិមុត្តិ ជាត្រើយខាងនាយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ត្រើយខាងអាយ នេះហៅថា ត្រើយខាងនាយ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណតិច ឯពួកសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (នេះច្រើនជាង)។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ បានឆ្លងនូវវដ្តៈ ជាទីនៅនៃមច្ចុ ដែលសត្វឆ្លងបានដោយក្រក្រៃពេក ហើយនិងបានដល់នូវត្រើយខាងនាយ គឺព្រះនិញ្វន។ បណ្ឌិតត្រូវលះបង់នូវធម៌ខ្មៅ ហើយចំរើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិញ្វន ដែលមិនមានអាល័យ ការត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ហើយប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ។ ចិត្តដែលពួកជនណា ចំរើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់នូវសេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ឈ្មោះថា ជាខីណាស្រព ជាអ្នកមានសេចក្តីរុងរឿង បរិនិញ្វនហើយក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.118.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann