តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទសកនិបាត » តតិយបណ្ណាសក (ទី៣) » បច្ចោរោហណិវគ្គ ទី២ (១២) »
ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត សម្រាប់ការដោះលែង។ ដូច្នេះ ចូរក្រោកឡើងឆ្ពោះទៅខាងស្ដាំជានិច្ច សម្លឹងទៅទិសខាងកើត។
an 10.121 បាលី cs-km: sut.an.10.121 អដ្ឋកថា: sut.an.10.121_att PTS: ?
បុព្វង្គមសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
(៩. បុព្វង្គមសុត្តំ)
[២១] ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យកាលរះឡើង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិនេះជាប្រធាន នេះជាបុព្វនិមិត្ត នៃពួកកុសលធម៌ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយសម្មាទិដ្ឋិ រមែងមានសម្មាសង្កប្បៈ បុគ្គលប្រកបដោយសម្មាសង្កប្បៈ រមែងមានសម្មាវាចា បុគ្គលប្រកបដោយសម្មាវាចា រមែងមានសម្មាកម្មន្តៈ បុគ្គលប្រកបដោយសម្មាកម្មន្តៈ រមែងមានសម្មាអាជីវៈ បុគ្គលប្រកបដោយសម្មាអាជីវៈ រមែងមានសម្មាវាយាមៈ បុគ្គលប្រកបដោយសម្មាវាយាមៈ រមែងមានសម្មាសតិ បុគ្គលប្រកបដោយសម្មាសតិ រមែងមានសម្មាសមាធិ បុគ្គលប្រកបដោយសម្មាសមាធិ រមែងមានសម្មាញាណៈ បុគ្គលប្រកបដោយសម្មាញាណៈ រមែងមានសម្មាវិមុត្តិ។