តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទសកនិបាត » តតិយបណ្ណាសក (ទី៣) » បារិសុទ្ធិវគ្គ ទី៣ (១៣) »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 10.127 បាលី cs-km: sut.an.10.127 អដ្ឋកថា: sut.an.10.127_att PTS: ?
បញ្ចមសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. បញ្ចមសុត្តំ)
[២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីសេចក្តីស្ងប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិញ្វន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីសេចក្តីស្ងប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹងព្រម ដើម្បីព្រះនិញ្វន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។