តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទសកនិបាត » តតិយបណ្ណាសក (ទី៣) » បារិសុទ្ធិវគ្គ ទី៣ (១៣) »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 10.128 បាលី cs-km: sut.an.10.128 អដ្ឋកថា: sut.an.10.128_att PTS: ?
ឆដ្ឋសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៦. ឆដ្ឋសុត្តំ)
[២៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ មិនទាន់កើត ហើយកើតឡើង ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង បុគ្គលបានចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ មិនទាន់កើត ហើយកើតឡើង ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។