km:tipitaka:sut:an:10:sut.an.10.220

អធម្មចរិយាសូត្រ ទី១០

សង្ខេប

អំពីការ​មិន​ប្រព្រឹត្តិ​ធម៌ និង​ការ​ប្រព្រឹត្តិ​មិន​ស្មើ។ (ការអកុសល ១០ យ៉ាង)

an 10.220 បាលី cs-km: sut.an.10.220 អដ្ឋកថា: sut.an.10.220_att PTS: ?

អធម្មចរិយាសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. អធម្មចរិយាសុត្តំ)

[៩៧] គ្រានោះឯង ញ្រហ្មណ៍ម្នាក់ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះញ្រហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ព្រះអង្គត្រាស់ថា ម្នាលញ្រហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនៃការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើយ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិសួគ៌ ទេវលោក។ ម្នាលញ្រហ្មណ៍ សត្វទាំងឡាយ ពួកខ្លះក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុនៃការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើយ៉ាងនេះឯង។ ភាសិតសង្ខេបរបស់ព្រះគោតមដ៏ចំរើននេះ ខ្ញុំព្រះអង្គ មិនដឹងច្បាស់នូវសេចក្តីដោយពិស្តារបានទេ ភាសិតសង្ខេបរបស់ព្រះគោតមដ៏ចំរើននេះ ខ្ញុំព្រះអង្គ គប្បីដឹងនូវសេចក្តីដោយពិស្តារបានយ៉ាងណា សូមព្រះគោតមដ៏ចំរើន សំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន។ ម្នាលញ្រហ្មណ៍ បើដូច្នោះ ចូរអ្នកស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ញ្រហ្មណ៍នោះ ទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់សំដែងដូច្នេះថា ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយកាយមាន ៣ យ៉ាង ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយវាចា ៤ យ៉ាង ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើដោយចិត្ត ៣ យ៉ាង។

ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយកាយ មាន ៣ យ៉ាង តើដូចម្តេច។បេ។ ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយកាយ ៣ យ៉ាងនេះឯង។

ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយវាចា ៤ យ៉ាង តើដូចម្តេច។បេ។ ម្នាលញ្រហ្មណ៍ ការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយវាចា ៤ យ៉ាងនេះឯង។

ម្នាលញ្រហ្មណ៍ ចុះការប្រព្រឹត្តធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយចិត្ត មាន ៣ យ៉ាង តើដូចម្តេច។បេ។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ ដោយចិត្ត មាន ៣ យ៉ាងនេះឯង។ ម្នាលញ្រហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនៃការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើ យ៉ាងនេះឯង។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយកាយ ៣ យ៉ាង ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយវាចា ៤ យ៉ាង ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយចិត្ត ៣ យ៉ាង។

ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយកាយមាន ៣ យ៉ាង តើដូចម្តេច។បេ។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយកាយ ៣ យ៉ាងនេះឯង។

ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយវាចាមាន ៤ យ៉ាង តើដូចម្តេច។បេ។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើដោយវាចា ៤ យ៉ាងនេះឯង។

ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយចិត្តមាន ៣ យ៉ាង តើដូចម្តេច។បេ។ ម្នាលញ្រហ្មណ៍ ការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ ដោយចិត្ត ៣ យ៉ាងនេះឯង។ ម្នាលញ្រហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុនៃការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសកដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

ចប់ បឋមវគ្គ ទី១។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.220.txt · ពេលកែចុងក្រោយ: 2024/04/12 01:40 និពន្ឋដោយ Johann