km:tipitaka:sut:an:10:sut.an.10.237

តតិយវគ្គ សូត្រ ទី១-៥១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.237 បាលី cs-km: sut.an.10.237 អដ្ឋកថា: sut.an.10.237_att PTS: ?

តតិយវគ្គ សូត្រ ទី១-៥១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២២១-២៣៦. សាមញ្ញវគ្គោ)

[១០៤] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺអសុភសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិក្កូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។

[១០៥] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អាហារេ បដិក្កូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អដ្ឋិកសញ្ញា ១ បុឡុវកសញ្ញា ១ វិនីលកសញ្ញា ១ វិបុព្វកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតកសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។

[១០៦] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចំរើន ដើម្បីកំណត់ដឹង អស់រលីង លះបង់ អស់ទៅ សូន្យទៅ នឿយណាយ រំលត់ ស្ងប់រម្ងាប់ លះចោល រលាស់ចោលនូវរាគៈ។បេ។ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់ កំណត់ដឹង អស់រលីង លះបង់ អស់ទៅ សូន្យទៅ នឿយណាយ រំលត់ ស្ងប់រម្ងាប់ លះចោល រលាស់ចោលនូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ បទៈ បមាទៈ។

ចប់ បណ្ណាសក ទី៥។

ចប់ ទសកនិបាត។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.237.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann