km:tipitaka:sut:an:10:sut.an.10.v12

បច្ចោរោហណិវគ្គ ទី២ (១២)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v12 បាលី cs-km: sut.an.10.v12 អដ្ឋកថា: sut.an.10.v12_att PTS: ?

បច្ចោរោហណិវគ្គ ទី២ (១២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១២) ២. បច្ចោរោហណិវគ្គោ)

(បឋមអធម្មសូត្រ ទី១)

(១. បឋមអធម្មសុត្តំ)

[១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង សភាវៈមិនមែនប្រយោជន៍ផង គប្បីដឹងធម៌ផង ប្រយោជន៍ផង លុះដឹងច្បាស់សភាវៈមិនមែនធម៌ផង សភាវៈមិនមែនប្រយោជន៍ផង ដឹងនូវធម៌ផង នូវប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ មិនមែនធម៌ សភាវៈ មិនមែនប្រយោជន៍ តើដូចម្តេច។ គឺ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សភាវៈមិនមែនធម៌ សភាវៈមិនមែនប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម៌និងប្រយោជន៍ តើដូចម្តេច។ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ហៅថា ប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ពាក្យណាថា ភិក្ខុគប្បីដឹង សភាវៈមិនមែនធម៌ផង មិនមែនប្រយោជន៍ផង គប្បីដឹងធម៌ផង ប្រយោជន៍ផង លុះដឹងច្បាស់នូវសភាវៈមិនមែនធម៌ផង មិនមែនប្រយោជន៍ផង ដឹងនូវធម៌ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិយ៉ាងនោះ ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះតថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះ។

(ទុតិយអធម្មសូត្រ ទី២)

(២. ទុតិយអធម្មសុត្តំ)

[១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិជាសភាវៈមិនមែនធម៌ សម្មាទិដ្ឋិជាធម៌ ពួកអកុសលធម៌លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកអកុសលធម៌ច្រើនប្រការ មានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសង្កប្បៈ ជាសភាវៈមិនមែនធម៌ សម្មាសង្កប្បៈជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាសង្កប្បៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ ច្រើនប្រការ ដែលមានសម្មាសង្កប្បៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាចា ជាសភាវៈមិនមែនធម៌ សម្មាវាចាជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវាចាជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវាចាជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាកម្មន្តៈ ជាសភាវៈមិនមែនធម៌ សម្មាកម្មន្តៈជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាកម្មន្តៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាកម្មន្តៈ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាអាជីវៈ ជាសភាវៈមិនមែនធម៌ សម្មាអាជីវៈជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាអាជីវៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនជាប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាអាជីវៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាយាមៈ ជាសភាវៈមិនមែនធម៌ សម្មាវាយាមៈជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវាយាមៈជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវាយាមៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសតិ ជាសភាវៈមិនមែនធម៌ សម្មាសតិជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសតិជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនជាប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាសតិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសមាធិ ជាសភាវៈមិនមែនធម៌ សម្មាសមាធិជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាសមាធិ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាសមាធិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាញាណៈ ជាសភាវៈមិនមែនធម៌ សម្មាញាណៈជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាញាណៈ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាញាណៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាវិមុត្តិ ជាសភាវៈមិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ពាក្យណាថា ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះតថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។

(តតិយអធម្មសូត្រ ទី៣)

(៣. តតិយអធម្មសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ ព្រះសុគត ពោលនូវពាក្យនេះហើយ ក្រោកចាកអាសនៈចូលទៅកាន់វិហារ។ លុះព្រះមានព្រះភាគ ទ្រង់ចេញទៅមិនយូរប៉ុន្មាន ពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកនូវអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយស្តេចក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងនូវសភាវៈ មិនមែនជាប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកនូវអត្ថ នៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន។ លំដាប់នោះ ពួកភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះទេ ដែលព្រះសាស្តា ទ្រង់សរសើរផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏មានអាយុ ទើបអាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន បើដូច្នោះ គួរយើងនាំគ្នាចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរអត្ថនេះនិងអានន្ទដ៏មានអាយុ អានន្ទដ៏មានអាយុ និងឆ្លើយដល់យើងរាល់គ្នាយ៉ាងណា យើងនិងចាំទុកនូវអត្ថនោះ យ៉ាងនោះ។ លំដាប់នោះ ពួកភិក្ខុទាំងនោះ នាំគ្នាចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនិងអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនេះ និងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ដល់យើងទាំងឡាយសោះ ហើយទ្រង់ក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុប្រតិបត្តិតាមយ៉ាងនោះ។ ម្នាលអាវុសោ ព្រះមានព្រះភាគរបស់យើង ទ្រង់ចៀសចេញទៅមិនយូរប៉ុន្មាន យើងទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារបាន។ ម្នាលអាវុសោ យើងទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះឯង ដែលព្រះសាស្តាសរសើរហើយផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏មានអាយុ ទើបអាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរយើងចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរអត្ថនេះ និងអានន្ទដ៏មានអាយុ អានន្ទដ៏មានអាយុ និងឆ្លើយដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវអត្ថយ៉ាងនោះ សូមអានន្ទដ៏មានអាយុ ចែក (សេចក្តីនេះឲ្យទាន)។ ព្រះអានន្ទដ៏មានអាយុ ឆ្លើយថា ម្នាលអាវុសោ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹម ឋិតនៅ (ចំពោះមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់ថា គួរស្វែងរកខ្លឹម ត្រង់មែក និងសន្លឹកទៅវិញ មានឧបមាយ៉ាងណាមិញ សេចក្តីឧបមេយ្យក៏យ៉ាងនោះដែរ កាលបើព្រះសាស្តាគង់ក្នុងទីចំពោះមុខនៃលោកដ៏មានអាយុទាំងឡាយ លោកទាំងឡាយ រំលងព្រះមានព្រះភាគនោះ ហើយសំគាល់ថា គប្បីសួរសេចក្តីនេះនិងខ្ញុំវិញ ម្នាលអាវុសោ ព្រោះថា ព្រះមានព្រះភាគនោះ តែងទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ ព្រះអង្គជាបុរសប្រសើរ ព្រះអង្គជាអ្នកស្តីថា ជាអ្នកប្រៀនប្រដៅ ជាអ្នកបង្អោននូវប្រយោជន៍ អ្នកឲ្យនូវព្រះនិញ្វន ជាម្ចាស់នៃធម៌ កាលនេះ ជាកាលគួរដល់ព្រះតថាគតនុ៎ះហើយ លោកទាំងឡាយ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយសាកសួរនូវសេចក្តីនៃឧទ្ទេសនេះ (បើ) ព្រះមានព្រះភាគនៃយើងសំដែងយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវឧទ្ទេសនោះ យ៉ាងនោះចុះ។ ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុ ដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ដោយពិតណាស់ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ ព្រះអង្គជាបុរសប្រសើរ ព្រះអង្គជាអ្នកស្តីថា ជាអ្នកប្រៀនប្រដៅ ជាអ្នកបង្អោនមកនូវប្រយោជន៍ អ្នកឲ្យនូវព្រះនិញ្វន ជាម្ចាស់នៃធម៌ កាលនេះជាកាលគួរ ដល់ព្រះតថាគតនុ៎ះហើយ យើងទាំងឡាយ គប្បីចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយសាកសួរនូវសេចក្តី នៃឧទ្ទេសនុ៎ះ (បើ) ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់យើងទាំងឡាយយ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវឧទ្ទេសនោះ យ៉ាងនោះ ក៏ពិតមែនហើយ ប៉ុន្តែអានន្ទដ៏មានអាយុ (នេះ) ព្រះសាស្តា ទ្រង់សរសើរផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរដែរ អានន្ទដ៏មានអាយុនេះ អាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន សូមអានន្ទដ៏មានអាយុ កុំឲ្យបង្អែបង្អង់ មេត្តាចែកអត្ថនេះឲ្យទាន។ ម្នាលអាវុសោ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ ខ្ញុំនិងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចា របស់ព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគរបស់យើង ទ្រង់សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ម្នាលអាវុសោ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលអាវុសោ មិច្ឆាទិដ្ឋិ ជាសភាវៈមិនមែនធម៌ សម្មាទិដ្ឋិជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍ ម្នាលអាវុសោ មិច្ឆាសង្កប្បៈ ជាសភាវៈមិនមែនធម៌ សម្មាសង្កប្បៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវាចា ជាសភាវៈមិនមែនធម៌ សម្មាវាចា ជាធម៌… ម្នាលអាវុសោ មិច្ឆាកម្មន្តៈ ជាសភាវៈមិនមែនធម៌ សម្មាកម្មន្តៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាអាជីវៈ ជាសភាវៈមិនមែនធម៌ សម្មាអាជីវៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវាយាមៈ ជាសភាវៈមិនមែនធម៌ សម្មាវាយាមៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាសតិ ជាសភាវៈមិនមែនធម៌ សម្មាសតិ ជាធម៌… ម្នាលអាវុសោ មិច្ឆាសមាធិ ជាសភាវៈមិនមែនធម៌ សម្មាសមាធិ ជាធម៌… ម្នាលអាវុសោ មិច្ឆាញាណៈ ជាសភាវៈមិនមែនធម៌ សម្មាញាណៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវិមុត្តិ ជាសភាវៈមិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍ ម្នាលអាវុសោ ព្រះមានព្រះភាគនៃយើង ទ្រង់សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថ ដោយពិស្តារ ស្រាប់តែស្តេចក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ម្នាលអាវុសោ ខ្ញុំដឹងនូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារយ៉ាងនេះ ម្នាលអាវុសោ ប្រសិនបើ អ្នកទាំងឡាយប្រាថ្នា (និងសួរ) គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយទូលសួរនូវសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ព្យាករដល់យើងទាំងឡាយយ៉ាងណា ចូរអ្នកទាំងឡាយ ចាំទុកសេចក្តីនោះយ៉ាងនោះចុះ។ ពួកភិក្ខុទាំងនោះ ទទួលតបថា ករុណា អាវុសោ ហើយត្រេកអរ រីករាយនិងភាសិត របស់ព្រះអានន្ទដ៏មានអាយុ ហើយក្រោកចាកអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ព្រះអង្គទ្រង់សំដែងឧទ្ទេសណា ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ដល់យើងទាំងឡាយ ស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ បពិត្រព្រះអង្គដ៏ចំរើន កាលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់សំដែង ដោយសេចក្តីបំប្រួញ មិនទាន់បានចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះឯង ដែលព្រះសាស្តា ទ្រង់សរសើរហើយផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏មានអាយុនេះ ទើបអាចដើម្បីចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់បានចែកអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរសេចក្តីនុ៎ះនិងអានន្ទដ៏មានអាយុ (បើ) អានន្ទដ៏មានអាយុ ឆ្លើយចំពោះពួកយើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវអត្ថនោះយ៉ាងនោះ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកខ្ញុំព្រះអង្គ ក៏ចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបសាកសួរសេចក្តីនុ៎ះនិងអានន្ទដ៏មានអាយុ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីដែលអានន្ទដ៏មានអាយុចែកហើយ ដោយអាការទាំងនេះ ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះ ដល់ពួកខ្ញុំព្រះអង្គទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ៗ ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ អ្នកទាំងឡាយ ចូលមករកតថាគត ហើយគប្បីសាកសួរសេចក្តីនុ៎ះ តថាគតគប្បីដោះស្រាយសេចក្តីនុ៎ះយ៉ាងនោះ ដូចជាអានន្ទឆ្លើយហើយដែរ នេះជាសេចក្តីនៃឧទ្ទេសនោះ អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះយ៉ាងនេះចុះ។

(អជិតសូត្រ ទី៤)

(៤. អជិតសុត្តំ)

[១៦] គ្រានោះ អាជិនបរិញ្វជក បានចូលទៅគាល់ព្រះមានព្រះភាគ លុះបានចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនិងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីសមគួរ លុះអាជិនបរិញ្វជក អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនេះ និងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន សព្រហ្មចារីរបស់យើងខ្ញុំ ឈ្មោះថាជាបណ្ឌិត (ព្រោះ) ពួកអន្យត្ថិរិយ ដែលសព្រហ្មចារីនោះ សង្កត់សង្កិនហើយ ដោយចិត្តុប្បាទចំនួន ៥០០ រមែងដឹងខ្លួនថា ពួកយើងត្រូវគេសង្កត់សង្កិនហើយ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចាំទុកនូវបណ្ឌិតវត្ថុដែរឬទេ។ ព្រះមានព្រះភាគ ទ្រង់សំដែងភាសិតណា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរដល់ភាសិតនុ៎ះ បពិត្រព្រះសុគត កាលនេះជាកាលគួរដល់ភាសិតនុ៎ះ ពួកភិក្ខុ លុះបានស្តាប់នូវភាសិតរបស់ព្រះមានព្រះភាគហើយ និងចាំទុកបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ។ ទើបឯព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សង្កិន ញាំញីនូវវាទៈ ដែលមិនប្រកបដោយធម៌ ដោយវាទៈ ដែលមិនប្រកបដោយធម៌ រមែងដឹកនាំបរិស័ទដែលមិនប្រកបដោយធម៌ ឲ្យត្រេកអរ ដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទដែលមិនប្រកបដោយធម៌នោះ ជាអ្នកមានសំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សង្កិន ញាំញីនូវវាទៈ ដែលប្រកបដោយធម៌ ដោយវាទៈដែលមិនប្រកបដោយធម៌ រមែងដឹកនាំបរិស័ទ ដែលមិនប្រកបដោយធម៌ ឲ្យត្រេកអរបាន ដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទដែលមិនប្រកបដោយធម៌នោះ ជាអ្នកមានសំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សង្កិន ញាំញីនូវវាទៈ ដែលប្រកបដោយធម៌ផង នូវវាទៈ ដែលមិនប្រកបដោយធម៌ផង ដោយវាទៈដែលមិនប្រកបដោយធម៌ រមែងដឹកនាំបរិស័ទ ដែលមិនប្រកបដោយធម៌ ឲ្យត្រេកអរដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទ ដែលមិនប្រកបដោយធម៌នោះ ជាអ្នកមានសំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សន្កិន ញាំញីនូវវាទៈ ដែលមិនប្រកបដោយធម៌ ដោយវាទៈ ដែលប្រកបដោយធម៌ រមែងដឹកនាំបរិស័ទ ដែលមិនប្រកបដោយធម៌ ឲ្យត្រេកអរ ដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទដែលមិនប្រកបដោយធម៌នោះ ជាអ្នកមានសំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សង្កិន ញាំញីនូវវាទៈ ដែលប្រកបដោយធម៌ ដោយវាទៈដែលប្រកបដោយធម៌ រមែងដឹកនាំបរិស័ទ ដែលប្រកបដោយធម៌ ឲ្យត្រេកអរដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទដែលប្រកបដោយធម៌នោះ ជាអ្នកមានសំឡេងខ្ពស់ សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ជាសភាវៈមិនមែនធម៌ សម្មាទិដ្ឋិ ជាធម៌ អកុសលធម៌ដ៏លាមកទាំងឡាយ ច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាសង្កប្បៈ ជាសភាវៈមិនមែនធម៌ សម្មាសង្កប្បៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាចា ជាសភាវៈមិនមែនធម៌ សម្មាវាចា ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាកម្មន្តៈ ជាសភាវៈមិនមែនធម៌ សម្មាកម្មន្តៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាអាជីវៈ ជាសភាវៈមិនមែនធម៌ សម្មាអាជីវៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាយាមៈ ជាសភាវៈមិនមែនធម៌ សម្មាវាយាមៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាសតិ ជាសភាវៈមិនមែនធម៌ សម្មាសតិ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាសមាធិ ជាសភាវៈមិនមែនធម៌ សម្មាសមាធិ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាញាណៈ ជាសភាវៈ មិនមែនធម៌ សម្មាញាណៈ ជាធម៌… ម្នាលភិក្ខុទាំងឡាយ មិច្ឆាវិមុត្តិ ជាសភាវៈមិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ដូច្នេះ ដែលតថាគត បានពោលហើយ ក៏ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។

(សង្គារវសូត្រ ទី៥)

(៥. សង្គារវសុត្តំ)

[១៧] គ្រានោះ សគារវញ្រហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនិងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ លុះសគារវញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាត្រើយខាងអាយ អ្វីជាត្រើយខាងនាយ។ ម្នាលញ្រហ្មណ៍ មិច្ឆាទិដ្ឋិ ជាត្រើយខាងអាយ សម្មាទិដ្ឋិ ជាត្រើយខាងនាយ មិច្ឆាសង្កប្បៈ ជាត្រើយខាងអាយ សម្មាសង្កប្បៈ ជាត្រើយខាងនាយ មិច្ឆាវាចា ជាត្រើយខាងអាយ សម្មាវាចា ជាត្រើយខាងនាយ មិច្ឆាកម្មន្តៈ ជាត្រើយខាងអាយ សម្មាកម្មន្តៈ ជាត្រើយខាងនាយ មិច្ឆាអាជីវៈ ជាត្រើយខាងអាយ សម្មាអាជីវៈ ជាត្រើយខាងនាយ មិច្ឆាវាយាមៈ ជាត្រើយខាងអាយ សម្មាវាយាមៈ ជាត្រើយខាងនាយ មិច្ឆាសតិ ជាត្រើយខាងអាយ សម្មាសតិ ជាត្រើយខាងនាយ មិច្ឆាសមាធិ ជាត្រើយខាងអាយ សម្មាសមាធិ ជាត្រើយខាងនាយ មិច្ឆាញាណៈ ជាត្រើយខាងអាយ សម្មាញាណៈ ជាត្រើយខាងនាយ មិច្ឆាវិមុត្តិ ជាត្រើយខាងអាយ សម្មាវិមុត្តិ ជាត្រើយខាងនាយ។ ម្នាលញ្រហ្មណ៍ នេះជាត្រើយខាងអាយ នេះជាត្រើយខាងនាយ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណតិច ឯសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (នេះច្រើនជាង)។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ (បានឆ្លង) នូវវដ្តៈ ជាទីនៅនៃមច្ចុ ដែលសត្វកម្រឆ្លងបាន ដោយក្រក្រៃពេក ហើយនិងដល់នូវត្រើយខាងនាយ គឺព្រះនិញ្វន។ បណ្ឌិតត្រូវលះបង់នូវធម៌ខ្មៅ ហើយចំរើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិញ្វន ដែលមិនមានអាល័យ ការត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ហើយប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ។ ចិត្តដែលពួកជនណា ចំរើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់នូវសេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ឈ្មោះថាជាខីណាស្រព ជាអ្នកមានសេចក្តីរុងរឿង បរិនិញ្វនហើយក្នុងលោកនេះ។

(ឱរិមតីរសូត្រ ទី៦)

(៦. ឱរិមតីរសុត្តំ)

[១៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវត្រើយខាងអាយផង នូវត្រើយខាងនាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្វីជាត្រើយខាងអាយ អ្វីជាត្រើយខាងនាយ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ជាត្រើយខាងអាយ សម្មាទិដ្ឋិ ជាត្រើយខាងនាយ។បេ។ មិច្ឆាវិមុត្តិ ជាត្រើយខាងអាយ សម្មាវិមុត្តិ ជាត្រើយខាងនាយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ត្រើយខាងអាយ នេះហៅថា ត្រើយខាងនាយ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណតិច ឯពួកសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (នេះច្រើនជាង)។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ បានឆ្លងនូវវដ្តៈ ជាទីនៅនៃមច្ចុ ដែលសត្វឆ្លងបានដោយក្រក្រៃពេក ហើយនិងបានដល់នូវត្រើយខាងនាយ គឺព្រះនិញ្វន។ បណ្ឌិតត្រូវលះបង់នូវធម៌ខ្មៅ ហើយចំរើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិញ្វន ដែលមិនមានអាល័យ ការត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ហើយប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ។ ចិត្តដែលពួកជនណា ចំរើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់នូវសេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ឈ្មោះថា ជាខីណាស្រព ជាអ្នកមានសេចក្តីរុងរឿង បរិនិញ្វនហើយក្នុងលោក។

(បឋមបច្ចោរោហណីសូត្រ ទី៧)

(៧. បឋមបច្ចោរោហណីសុត្តំ)

[១៩] សម័យនោះឯង ជាណុស្សោណិញ្រហ្មណ៍ កក់ជំរះក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកស្បូវស្រស់ ១ ក្តាប់ ហើយឋិតនៅក្នុងទីសមគួរ ក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញជាណុស្សោណិញ្រហ្មណ៍ កំពុងកក់ជំរះក្បាល ក្នុងថ្ងៃឧបោសថនោះ ស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកស្បូវស្រស់ ១ ក្តាប់ ឋិតនៅក្នុងទីសមគួរ ក្នុងទីជិតនៃ (ព្រះអង្គ) លុះទ្រង់ទតឃើញហើយ ទើបទ្រង់ត្រាស់និងជាណុស្សោណិញ្រហ្មណ៍ ដូច្នេះថា ម្នាលញ្រហ្មណ៍ ចុះហេតុដូចម្តេច បានជាអ្នកកក់ជំរះក្បាល ក្នុងថ្ងៃឧបោសថនោះ ស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកនូវស្បូវស្រស់ ១ ក្តាប់ ហើយឋិតនៅក្នុងទីសមគួរ ក្នុងថ្ងៃនេះ មានហេតុដូចម្តេច ដល់ត្រកូលរបស់ញ្រហ្មណ៍។ បពិត្រព្រះគោតមដ៏ចំរើន ការជំរះបាប (និងមាន) ដល់ត្រកូលរបស់ញ្រហ្មណ៍ក្នុងថ្ងៃនេះ។ ម្នាលញ្រហ្មណ៍ ការជំរះបាបរបស់ពួកញ្រហ្មណ៍ តើដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន ពួកញ្រហ្មណ៍ក្នុងលោកនេះ តែងកក់ជំរះក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មីនេះ លាបនូវផែនដីដោយអាចម៍គោស្រស់ ក្រាលដោយស្បូវទាំងឡាយដ៏ខៀវ ហើយសម្រេចនូវទីដេក ក្នុងចន្លោះផ្នូកខ្សាច់ និងចន្លោះរោងភ្លើង ពួកញ្រហ្មណ៍ទាំងនោះ តែងក្រោកឡើងធ្វើអញ្ជលី សំពះភ្លើង ៣ ដង ក្នុងរាត្រីនោះថា យើងខ្ញុំជំរះបាបនិងលោកដ៏ចំរើន យើងខ្ញុំជំរះបាបនិងលោកដ៏ចំរើន តែងញុំាងភ្លើងឲ្យឆ្អែត ដោយទឹកដោះរាវ ប្រេង ទឹកដោះខាប់ដ៏ល្មមគ្រាន់ លុះកន្លងរាត្រីនោះទៅ ក៏នាំគ្នាញុំាងពួកញ្រហ្មណ៍ឲ្យឆ្អែត ដោយខាទនីយភោជនីយាហារ ដ៏ថ្លៃថ្លាទៀត បពិត្រព្រះគោតមដ៏ចំរើន ការជំរះបាប របស់ពួកញ្រហ្មណ៍ យ៉ាងនេះឯង។ ម្នាលញ្រហ្មណ៍ ការជំរះបាបរបស់ពួកញ្រហ្មណ៍ ដោយឡែក ចំណែកឯការជំរះបាប ក្នុងវិន័យរបស់អរិយៈ ដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ការជំរះបាប ក្នុងវិន័យរបស់អរិយៈ តើដូចម្តេច ការជំរះបាប ក្នុងវិន័យរបស់អរិយៈយ៉ាងណា សូមអារាធនាព្រះគោតមដ៏ចំរើន សំដែងធម៌យ៉ាងនោះដល់ខ្ញុំព្រះអង្គ។ ម្នាលញ្រហ្មណ៍ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែងប្រាប់។ ជាណុស្សោណិញ្រហ្មណ៍ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលញ្រហ្មណ៍ អរិយសាវក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា ផលដ៏លាមករបស់មិច្ឆាទិដ្ឋិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាទិដ្ឋិចេញ ឈ្មោះថា ជំរះមិច្ឆាទិដ្ឋិ ផលដ៏លាមករបស់មិច្ឆាសង្កប្បៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាសង្កប្បៈចេញ ឈ្មោះថា ជំរះមិច្ឆាសង្កប្បៈ ផលដ៏លាមករបស់មិច្ឆាវាចា (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាវាចាចេញ ផលដ៏លាមករបស់មិច្ឆាកម្មន្តៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាកម្មន្តៈចេញ ឈ្មោះថា ជំរះមិច្ឆាកម្មន្តៈ ផលដ៏លាមករបស់មិច្ឆាអាជីវៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាអាជីវៈចេញ ឈ្មោះថា ជំរះមិច្ឆាអាជីវៈ ផលដ៏លាមករបស់មិច្ឆាវាយាៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាវាយាមៈចេញ ឈ្មោះថា ជំរះមិច្ឆាវាយាមៈ ផលដ៏លាមករបស់មិច្ឆាសតិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាសតិចេញ ឈ្មោះថា ជំរះមិច្ឆាសតិ ផលដ៏លាមករបស់មិច្ឆាសមាធិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាសមាធិចេញ ឈ្មោះថា ជំរះមិច្ឆាសមាធិ ផលដ៏លាមករបស់មិច្ឆាញាណៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាញាណៈចេញ ឈ្មោះថា ជំរះមិច្ឆាញាណៈ ផលដ៏លាមករបស់មិច្ឆាវិមុត្តិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាវិមុត្តិចេញ ឈ្មោះថា ជំរះមិច្ឆាវិមុត្តិ ម្នាលញ្រហ្មណ៍ ការជំរះបាប ក្នុងវិន័យរបស់អរិយៈ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ការជំរះបាប របស់ពួកញ្រហ្មណ៍ដោយឡែក ចំណែកការជំរះបាប ក្នុងវិន័យរបស់អរិយៈ ដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ការជំរះបាប របស់ពួកញ្រហ្មណ៍ មិនដល់នូវចំណែកដែលចែកជា ១៦ អស់ ១៦ ដង នៃការជំរះបាប ក្នុងវិន័យរបស់អរិយៈនេះឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសកអ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះរៀងទៅ។

(ទុតិយបច្ចោរោហណីសូត្រ ទី៨)

(៨. ទុតិយបច្ចោរោហណីសុត្តំ)

[២០] ម្នាលភិក្ខុទាំងឡាយ តថាគត និងសំដែងនូវការជំរះបាបដ៏ប្រសើរ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងចាំស្តាប់ពាក្យនោះចុះ… ម្នាលភិក្ខុទាំងឡាយ ការជំរះបាបដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ តែងពិចារណា ដូច្នេះថា ផលដ៏លាមករបស់មិច្ឆាទិដ្ឋិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាទិដ្ឋិចេញ ឈ្មោះថា ជំរះមិច្ឆាទិដ្ឋិ ផលដ៏លាមករបស់មិច្ឆាសង្កប្បៈ… របស់មិច្ឆាវាចា … របស់មិច្ឆាកម្មន្តៈ… របស់មិច្ឆាអាជីវៈ… របស់មិច្ឆាវាយាមៈ… របស់មិច្ឆាសតិ … របស់មិច្ឆាសមាធិ… របស់មិច្ឆាញាណៈ… ផលដ៏លាមករបស់មិច្ឆាវិមុត្តិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាវិមុត្តិចេញ ឈ្មោះថា ជំរះមិច្ឆាវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា ការជំរះបាបដ៏ប្រសើរ។

(បុព្វង្គមសូត្រ ទី៩)

(៩. បុព្វង្គមសុត្តំ)

[២១] ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យកាលរះឡើង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិនេះជាប្រធាន នេះជាបុព្វនិមិត្ត នៃពួកកុសលធម៌ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយសម្មាទិដ្ឋិ រមែងមានសម្មាសង្កប្បៈ បុគ្គលប្រកបដោយសម្មាសង្កប្បៈ រមែងមានសម្មាវាចា បុគ្គលប្រកបដោយសម្មាវាចា រមែងមានសម្មាកម្មន្តៈ បុគ្គលប្រកបដោយសម្មាកម្មន្តៈ រមែងមានសម្មាអាជីវៈ បុគ្គលប្រកបដោយសម្មាអាជីវៈ រមែងមានសម្មាវាយាមៈ បុគ្គលប្រកបដោយសម្មាវាយាមៈ រមែងមានសម្មាសតិ បុគ្គលប្រកបដោយសម្មាសតិ រមែងមានសម្មាសមាធិ បុគ្គលប្រកបដោយសម្មាសមាធិ រមែងមានសម្មាញាណៈ បុគ្គលប្រកបដោយសម្មាញាណៈ រមែងមានសម្មាវិមុត្តិ។

(អាសវក្ខយសូត្រ ទី១០)

(១០. អាសវក្ខយសុត្តំ)

[២២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ ប្រការនេះ ដែលភិក្ខុចំរើនហើយ តែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ។ ធម៌ ១០ ប្រការ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ ប្រការនេះឯង ដែលភិក្ខុចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ។

ចប់ បច្ចោរោហណិវគ្គ ទី២។

ឧទ្ទាននៃបច្ចោរោហណិវគ្គនោះគឺ

និយាយអំពីសេចក្តីចំរើន ១ សភាពមិនមែនធម៌ ១ អជិតបរិញ្វជក ១ សគារវញ្រហ្មណ៍ ១ ធម៌ជាត្រើយ ខាងអាយ ពីរលើក ការជំរះបាប ១ ប្រធាននៃសម្មាទិដ្ឋិ ប្រៀបដោយព្រះអាទិត្យ ១ ធម៌ធ្វើឲ្យអស់ទៅនៃអាសវៈ ១។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.v12.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann