km:tipitaka:sut:an:10:sut.an.10.v14

សាធុវគ្គ ទី៤ (១៤)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v14 បាលី cs-km: sut.an.10.v14 អដ្ឋកថា: sut.an.10.v14_att PTS: ?

សាធុវគ្គ ទី៤ (១៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១៤) ៤. សាធុវគ្គោ)

(សាធុសូត្រ ទី១)

(១. សាធុសុត្តំ)

[៣៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេចក្តីចំរើនផង សេចក្តីមិនចំរើនផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនចំរើន តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១ សេចក្តីត្រិះរិះខុស ១ សំដីខុស ១ ការងារខុស ១ ការចិញ្ចឹមជីវិតខុស ១ សេចក្តីព្យាយាមខុស ១ ការរលឹកខុស ១ ការដំកល់ចិត្តមាំខុស ១ ការដឹងខុស ១ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីមិនចំរើន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ សំដីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១ ការដឹងត្រូវ ១ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីចំរើន។

(អរិយធម្មសូត្រ ទី២)

(២. អរិយធម្មសុត្តំ)

[៣៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដ៏ប្រសើរផង ធម៌មិនប្រសើរផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធម៌មិនប្រសើរ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ប្រសើរ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដ៏ប្រសើរ។

(អកុសលសូត្រ ទី៣)

(៣. អកុសលសុត្តំ)

[៣៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវកុសលធម៌ផង អកុសលធម៌ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អកុសលធម៌។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កុសលធម៌។

(អត្ថសូត្រ ទី៤)

(៤. អត្ថសុត្តំ)

[៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌នូវជាប្រយោជន៍ផង ធម៌មិនជាប្រយោជន៍ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌មិនជាប្រយោជន៍ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាប្រយោជន៍ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាប្រយោជន៍។

(ធម្មសូត្រ ទី៥)

(៥. ធម្មសុត្តំ)

[៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ផង នូវអធម៌ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អធម៌ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធម៌។ ម្នាលភិក្ខុទាំងឡាយ ធម៌ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌។

(សាសវសូត្រ ទី៦)

(៦. សាសវសុត្តំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលប្រកបដោយអាសវៈផង នូវធម៌មិនមានអាសវៈផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលប្រកបដោយអាសវៈ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ប្រកបដោយអាសវៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនមានអាសវៈ តើអ្វីខ្លះ។ គឺ សេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនមានអាសវៈ។

(សាវជ្ជសូត្រ ទី៧)

(៧. សាវជ្ជសុត្តំ)

[៤០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលប្រកបដោយទោសផង នូវធម៌មិនមានទោសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ប្រកបដោយទោស តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ប្រកបដោយទោស។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនមានទោស តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនមានទោស។

(តបនីយសូត្រ ទី៨)

(៨. តបនីយសុត្តំ)

[៤១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ ដែលគួរដុតកំដៅផង មិនគួរដុតកំដៅផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរដុតកំដៅ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌គួរដុតកំដៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនគួរដុតកំដៅ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនគួរដុតកំដៅ។

(អាចយគាមិសូត្រ ទី៩)

(៩. អាចយគាមិសុត្តំ)

[៤២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈផង នូវធម៌ដែលមិនញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ។

(ទុក្ខុទ្រយសូត្រ ទី១០)

(១០. ទុក្ខុទ្រយសុត្តំ)

[៤៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលញុំាងទុក្ខឲ្យកើតឡើងផង នូវធម៌ដែលញុំាងសុខឲ្យកើតឡើងផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលញុំាងទុក្ខឲ្យកើតឡើង តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលញុំាងទុក្ខឲ្យកើតឡើង។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលញុំាងសុខឲ្យកើតឡើង តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលញុំាងសុខឲ្យកើតឡើង។

(ទុក្ខវិបាកសូត្រ ទី១១)

(១១. ទុក្ខវិបាកសុត្តំ)

[៤៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលមានផលជាទុក្ខផង នូវធម៌ដែលមានផលជាសុខផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមានផលជាទុក្ខ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមានផលជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមានផលជាសុខ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមានផលជាសុខ។

ចប់ សាធុវគ្គ ទី៤។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.v14.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann