km:tipitaka:sut:an:10:sut.an.10.v18

សុន្ទរវគ្គ ទី៣ (១៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v18 បាលី cs-km: sut.an.10.v18 អដ្ឋកថា: sut.an.10.v18_att PTS: ?

សុន្ទរវគ្គ ទី៣ (១៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១៨) ៣. សាធុវគ្គោ)

(សាធុសូត្រ ទី១)

(១. សាធុសុត្តំ)

[៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងកម្មល្អផង កម្មមិនល្អផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគ ដូច្នេះថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កម្មមិនល្អ តើដូចម្តេច។ គឺ បាណាតិបាត អទិន្នាទាន កាមេសុ មិច្ឆាចារ មុសាវាទ បិសុណាវាចា ផរុសវាចា សម្ផប្បលាបៈ អភិជ្ឈា ព្យាបាទ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនល្អ។ ម្នាលភិក្ខុទាំងឡាយ កម្មល្អ តើដូចម្តេច។ គឺ ចេតនាជាហេតុវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុ មិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ ការមិនមានអភិជ្ឈា មិនមានព្យាបាទ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មល្អ។

(អរិយធម្មសូត្រ ទី២)

(២. អរិយធម្មសុត្តំ)

[៦៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអរិយធម៌ (ធម៌ដ៏ប្រសើរ) ផង អនរិយធម៌ (ធម៌មិនប្រសើរ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អនរិយធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនរិយធម៌។ ម្នាលភិក្ខុទាំងឡាយ អរិយធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយធម៌។

(កុសលសូត្រ ទី៣)

(៣. កុសលសុត្តំ)

[៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងកុសលកម្មផង អកុសលកម្មផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អកុសលកម្ម តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អកុសលកម្ម។ ម្នាលភិក្ខុទាំងឡាយ កុសលកម្ម តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កុសលកម្ម។

(អត្ថសូត្រ ទី៤)

(៤. អត្ថសុត្តំ)

[៧០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលមានប្រយោជន៍ផង ឥតប្រយោជន៍ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ឥតប្រយោជន៍ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម៌មានប្រយោជន៍ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មានប្រយោជន៍។

(ធម្មសូត្រ ទី៥)

(៥. ធម្មសុត្តំ)

[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ផង នូវអធម៌ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធម៌។ ម្នាលភិក្ខុទាំងឡាយ ធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌។

(អាសវសូត្រ ទី៦)

(៦. អាសវសុត្តំ)

[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសាសវធម៌ (ធម៌ប្រកបដោយអាសវៈ) ផង អនាសវធម៌ (ធម៌មិនមានអាសវៈ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សាសវធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាសវធម៌។ ម្នាលភិក្ខុទាំងឡាយ អនាសវធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនាសវធម៌។

(វជ្ជសូត្រ ទី៧)

(៧. វជ្ជសុត្តំ)

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសាវជ្ជធម៌ (ធម៌ប្រកបដោយទោស) ផង អនវជ្ជធម៌ (ធម៌មិនមានទោស) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សាវជ្ជធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាវជ្ជធម៌។ ម្នាលភិក្ខុទាំងឡាយ អនវជ្ជធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនវជ្ជធម៌។

(តបនីយសូត្រ ទី៨)

(៨. តបនីយសុត្តំ)

[៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវតបនិយធម៌ (ធម៌ដែលធ្វើសត្វឲ្យក្តៅ) ផង អតបនិយធម៌ (ធម៌ដែលមិនធ្វើសត្វឲ្យក្តៅ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ តបនិយធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា តបនិយធម៌។ ម្នាលភិក្ខុទាំងឡាយ អតបនិយធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អតបនិយធម៌។

(អាចយគាមិសូត្រ ទី៩)

(៩. អាចយគាមិសុត្តំ)

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអាចយគាមិធម៌ (ធម៌ដល់នូវការសន្សំបាប) ផង អបចយគាមិធម៌ (ធម៌មិនដល់នូវការសន្សំបាប) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាចយគាមិធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាចយគាមិធម៌។ ម្នាលភិក្ខុទាំងឡាយ អបចយគាមិធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អបចយគាមិធម៌។

(ទុក្ខុទ្រយសូត្រ ទី១០)

(១០. ទុក្ខុទ្រយសុត្តំ)

[៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវទុក្ខុទ្រយធម៌ (ធម៌ចំរើនសេចក្តីទុក្ខ) ផង សុខុទ្រយធម៌ (ធម៌ចំរើនសេចក្តីសុខ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទុក្ខុទ្រយធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខុទ្រយធម៌។ ម្នាលភិក្ខុទាំងឡាយ សុខុទ្រយធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខុទ្រយធម៌។

(វិបាកសូត្រ ទី១១)

(១០. ទុក្ខុទ្រយសុត្តំ)

[៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវទុក្ខវិបាកធម៌ (ធម៌ឲ្យផលជាទុក្ខ) ផង សុខវិបាកធម៌ (ធម៌ឲ្យផលជាសុខ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទុក្ខវិបាកធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខវិបាកធម៌។ ម្នាលភិក្ខុទាំងឡាយ សុខវិបាកធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខវិបាកធម៌។

ចប់ សុន្ទរវគ្គ ទី៣។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.v18.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann