km:tipitaka:sut:an:10:sut.an.10.v19

សេដ្ឋវគ្គ ទី៤ (១៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v19 បាលី cs-km: sut.an.10.v19 អដ្ឋកថា: sut.an.10.v19_att PTS: ?

សេដ្ឋវគ្គ ទី៤ (១៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១៩) ៤. អរិយមគ្គវគ្គោ)

(អរិយមគ្គសូត្រ ទី១)

(១. អរិយមគ្គសុត្តំ)

[៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងផ្លូវដ៏ប្រសើរផង ផ្លូវមិនប្រសើរផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវមិនប្រសើរ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវមិនប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវប្រសើរ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវប្រសើរ។

(កណ្ហមគ្គសូត្រ ទី២)

(២. កណ្ហមគ្គសុត្តំ)

[៧៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងផ្លូវខ្មៅផង ផ្លូវសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវខ្មៅ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវខ្មៅ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវស តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវស។

(សទ្ធម្មសូត្រ ទី៣)

(៣. សទ្ធម្មសុត្តំ)

[៨០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសទ្ធម្ម (ធម៌ស្ងប់រម្ងាប់) ផង អសទ្ធម្ម (ធម៌មិនស្ងប់រម្ងាប់) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ សទ្ធម្ម តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធម្ម។

(សប្បុរិសធម្មសូត្រ ទី៤)

(៤. សប្បុរិសធម្មសុត្តំ)

[៨១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសប្បុរិសធម៌ (ធម៌របស់សប្បុរស) ផង អសប្បុរិសធម៌ (ធម៌របស់អសប្បុរស) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរិសធម៌។

(ឧប្បាទេតព្វធម្មសូត្រ ទី៥)

(៥. ឧប្បាទេតព្វធម្មសុត្តំ)

[៨២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគួរឲ្យកើតឡើងផង ធម៌ដែលមិនគួរឲ្យកើតឡើងផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរឲ្យកើតឡើង តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរឲ្យកើតឡើង។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរឲ្យកើតឡើង តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរឲ្យកើតឡើង។

(អាសេវិតព្វធម្មសូត្រ ទី៦)

(៦. អាសេវិតព្វធម្មសុត្តំ)

[៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគេគួរសេពផង ធម៌ដែលគេមិនគួរសេពផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេមិនគួរសេព តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគេមិនគួរសេព។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេគួរសេព តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគេគួរសេព។

(ភាវេតព្វធម្មសូត្រ ទី៧)

(៧. ភាវេតព្វធម្មសុត្តំ)

[៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគួរចំរើនផង ធម៌ដែលមិនគួរចំរើនផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលមិនគួរចំរើន តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរចំរើន។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរចំរើន តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរចំរើន។

(ពហុលីកាតព្វសូត្រ ទី៨)

(៨. ពហុលីកាតព្វសុត្តំ)

[៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគេគួរធ្វើឲ្យច្រើនផង ធម៌ដែលគេមិនគួរធ្វើឲ្យច្រើនផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេមិនគួរធ្វើឲ្យច្រើន តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគេមិនគួរធ្វើឲ្យច្រើន។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគេគួរធ្វើឲ្យច្រើន តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគេគួរធ្វើឲ្យច្រើន។

(អនុស្សរិតព្វសូត្រ ទី៩)

(៩. អនុស្សរិតព្វសុត្តំ)

[៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគួរនឹករកផង ធម៌ដែលមិនគួរនឹករកផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរនឹករក តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរនឹករក។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរនឹករក តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរនឹករក។

(សច្ឆិកាតព្វសូត្រ ទី១០)

(១០. សច្ឆិកាតព្វសុត្តំ)

[៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ផង ធម៌ដែលមិនគួរធ្វើឲ្យជាក់ច្បាស់ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនគួរធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់។

ចប់ សេដ្ឋវគ្គ ទី៤។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.v19.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann