km:tipitaka:sut:an:10:sut.an.10.v20

សេវិតញ្វសេវិតព្វវគ្គ ទី៥ (២០)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.v20 បាលី cs-km: sut.an.10.v20 អដ្ឋកថា: sut.an.10.v20_att PTS: ?

សេវិតញ្វសេវិតព្វវគ្គ ទី៥ (២០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((២០) ៥. អបរបុគ្គលវគ្គោ)

(នសេវិតព្វាទិសុត្តានិ សូត្រ ទី១-១២)

(១៩៩-២១០. នសេវិតព្វាទិសុត្តានិ)

[៨៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ មិនគួរសេពគប់ឡើយ។ ធម៌ ១០ ប្រការ តើដូចម្តេច។ គឺបុគ្គលជាអ្នកសម្លាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តខុសក្នុងកាម ១ ពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ១ ជាអ្នកច្រើនដោយអភិជ្ឈា ១ មានចិត្តព្យាបាទ ១ មានសេចក្តីយល់ខុស ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ នេះឯង មិនគួរសេពគប់ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ ទើបគួរសេពគប់។ ធម៌ ១០ ប្រការ តើដូចម្តេច។ គឺបុគ្គលជាអ្នកវៀរស្រឡះចាកបាណាតិបាត ១ វៀរស្រឡះចាកអទិន្នាទាន ១ វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ ១ វៀរស្រឡះចាកមុសាវាទ ១ វៀរស្រឡះចាកបិសុណវាចា ១ រៀរស្រឡះចាកផរុសវាចា ១ វៀរស្រឡះចាកសម្ផប្បលាបៈ ១ ជាអ្នកមិនមានអភិជ្ឈា ១ មិនមានចិត្តព្យាបាទ ១ មានសេចក្តីយល់ត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការនេះឯង ទើបគួរសេពគប់។ (ក្នុងទីនេះ បណ្ឌិតត្រូវរាប់សូត្រ មាន ២០០ សូត្រជាដើម ដោយអំណាចបេយ្យាលៈ) ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ មិនគួរគប់រកឡើយ… គួរគប់រក… មិនគួរចូលទៅអង្គុយជិត… គួរចូលទៅអង្គុយជិត… ជាបុគ្គលមិនគួរបូជា… គួរបូជា… មិនគួរសរសើរ… គួរសរសើរ… មិនគួរគោរព… គួរគោរព… មិនគួរកោតក្រែង… គួរកោតក្រែង… មិនគួរប្រោសប្រាណ… គួរប្រោសប្រាណ… មិនបរិសុទ្ធ… បរិសុទ្ធ… មិនគ្របសង្កត់នូវមានះ… គ្របសង្កត់នូវមានះ… មិនចំរើនដោយប្រាជ្ញា… ចំរើនដោយប្រាជ្ញា… រមែងបានបាបច្រើន… រមែងបានបុណ្យច្រើន។ ចុះបុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ តើដូចម្តេច។ បុគ្គលជាអ្នកវៀរស្រឡះ ចាកបាណាតិបាត ១ វៀរស្រឡះចាកអទិន្នាទាន ១ វៀរស្រឡះចាកកាមេសុមិច្ឆាចារ ១ វៀរស្រឡះចាកមុសាវាទ ១ វៀរស្រឡះចាកបិសុណវាចា ១ វៀរស្រឡះចាកផរុសវាចា ១ វៀរស្រឡះចាកសម្ផប្បលាបៈ ១ មិនមានអភិជ្ឈា ១ មិនមានចិត្តព្យាបាទ ១ មានសេចក្តីយល់ត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការនេះឯង រមែងបាននូវបុណ្យច្រើន។

ចប់ សេវិតញ្វសេវិតព្វវគ្គ ទី៥។

ចប់ ចតុត្ថបណ្ណាសក ទី៤។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.v20.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann