(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 11.v03 បាលី cs-km: sut.an.11.v03 អដ្ឋកថា: sut.an.11.v03_att PTS: ?
បណ្ណសកាសង្គហិតា សុត្តន្តា ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
សូត្រដែលមិនរួបរួមដោយបណ្ណាសកៈ
(៣. សាមញ្ញវគ្គោ)
(២២-៥០១. សាមញ្ញវគ្គោ)
១២៩>[១២៩]</span> ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គ ១១ ប្រការ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចំរើនបានទេ។ ប្រកបដោយអង្គទាំង ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោក្នុងលោកនេះ មិនស្គាល់រូបគោ ១ មិនឈ្លាសវៃក្នុងលក្ខណៈ ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនចេះធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹកផឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតទឹកដោះមិនឲ្យមានសេសសល់ ១ មិនបូជាគោឈ្មោល ដែលជាបិតារបស់គោ ជាមេដឹកនាំគោ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ នាយគោបាល ប្រកបដោយអង្គ ១១ នេះឯង មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចំរើនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាភិក្ខុប្រកបដោយធម៌ទាំង១១ ប្រការ មិនគួរឃើញរឿយ ៗ ថា មិនទៀងក្នុងចក្ខុ។ បេ។ មិនគួរឃើញរឿយ ៗ នូវសេចក្តីទុក្ខក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការមិនមានខ្លឹមសារ ក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការអស់ទៅក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការសូន្យទៅ ក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការប្រាសចាកតម្រេក ក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការរលត់ទៅ ក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការលះចោលក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការមិនទៀង មិនគួរឃើញរឿយ ៗ នូវសេចក្តីទុក្ខ មិនគួរឃើញរឿយ ៗ នូវការមិនមានខ្លឹមសារ មិនគួរឃើញរឿយ ៗ នូវការអស់ទៅ មិនគួរឃើញរឿយ ៗ នូវការសូន្យទៅ មិនគួរឃើញរឿយ ៗ នូវការប្រាសចាកតម្រេក មិនគួរឃើញរឿយ ៗ នូវការរលត់ទៅ មិនគួរឃើញរឿយ ៗ នូវការលះចោលក្នុងត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ចក្ខុសម្ជស្ស សោតសម្ជស្ស ឃានសម្ជស្ស ជិវ្ហាសម្ជស្ស កាយសម្ជស្ស មនោសម្ជស្ស វេទនាដែលកើតអំពីចក្ខុសម្ជស្ស វេទនាដែលកើតអំពីសោតសម្ជស្ស វេទនាដែលកើតអំពីឃានសម្ជស្ស វេទនាដែលកើតអំពីជិវ្ហាសម្ជស្ស វេទនាដែលកើតអំពីកាយសម្ជស្ស វេទនាដែលកើតអំពីមនោសម្ជស្ស រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា រូបសញ្ចេតនា សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា រូបវិតក្កៈ សទ្ទវិតក្កៈ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ រូបវិចារៈ សទ្ទវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ។
[១៣០] ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គទាំង ១១ ប្រការ ទើបគួរដើម្បីរក្សាហ្វូងគោ ធ្វើគោឲ្យចំរើនបាន។ ប្រកបដោយអង្គទាំង ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកស្គាល់រូបគោ ១។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការ ទើបគួរឃើញរឿយ ៗ នូវការមិនទៀង ក្នុងចក្ខុ។បេ។ ឃើញរឿយ ៗ នូវការលះចោល យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១១ ប្រការ បុគ្គលគួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ទាំង ១១ ប្រការ តើដូម្តេច។ គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ មេត្តាចេតោវិមុត្តិ ១ ករុណាចេតោវិមុត្តិ ១ មុទិតាចេតោវិមុត្តិ ១ ឧបេក្ខាចេតោវិមុត្តិ ១ អាកាសានញ្ចាយតនៈ ១ វិញ្ញាណញ្ចាយតនៈ ១ អាកិញ្ចញ្ញាយតនៈ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១១ ប្រការនេះ បុគ្គលគួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។