km:tipitaka:sut:kn:apd:sut.kn.apd.33.05

និមិត្តសញ្ញកត្ថេរាបទាន ទី៥

សង្ខេប

«ព្រះពុទ្ធ​ទាំង ៣ ពួក​នោះ រុង​រឿង​ដូច​ជា​ស្តេច​ម្រឹគ យ៉ាង​នេះ»

sut kn apd 33 05 បាលី cs-km: sut.kn.apd.33.05 អដ្ឋកថា: sut.kn.apd.33.05_att PTS: ?

និមិត្តសញ្ញកត្ថេរាបទាន ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. និមិត្តសញ្ញកត្ថេរអបទានំ)

[២៥] ខ្ញុំនៅក្នុងអាស្រម ទៀបឆ្នេរស្ទឹងចន្ទភាគា បានក្រឡេកឃើញម្រឹគមានសម្បុរដូចមាស ដែលកំពុងត្រាច់ក្នុងព្រៃធំ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាចំពោះម្រឹគ ហើយនឹកដល់ព្រះសម្ពុទ្ធជាច្បងក្នុងលោក ទាំងនឹកដល់ព្រះពុទ្ធដទៃៗ ទៀត ដោយចិត្តជ្រះថ្លានោះថា ព្រះពុទ្ធទាំងឡាយណា ដែលកន្លងទៅហើយក្តី ដែលកំពុងត្រាស់ដឹងក្នុងបច្ចុប្បន្ននេះក្តី ដែលនឹងមកត្រាស់ដឹងក្នុងអនាគតកាលក្តី ព្រះពុទ្ធទាំង ៣ ពួកនោះ រុងរឿងដូចជាស្តេចម្រឹគ យ៉ាងនេះឯង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយព្រះអង្គ ព្រះនាមអរញ្ញសត្ត ជាម្ចាស់ផែនដី ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនិមិត្តសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ និមត្តសញ្ញកត្ថេរាបទាន។

 

លេខយោង

km/tipitaka/sut/kn/apd/sut.kn.apd.33.05.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann