km:tipitaka:sut:kn:apd:sut.kn.apd.36.03

កឹសុកបូជកត្ថេរាបទាន ទី៣

សង្ខេប

(?)

sut kn apd 36 03 បាលី cs-km: sut.kn.apd.36.03 អដ្ឋកថា: sut.kn.apd.36.03_att PTS: ?

កឹសុកបូជកត្ថេរាបទាន ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(៣. កិំសុកបូជកត្ថេរអបទានំ)

[៥៣] ខ្ញុំបានឃើញផ្កាចាររីក ហើយបេះផ្គងអញ្ជលីឡើង នឹកដល់ព្រះពុទ្ធព្រះនាមសិទ្ធត្ថ បូជាបោះទៅឰដ៏អាកាស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកឹសុកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កឹសុកបូជកត្ថេរាបទាន។

 

លេខយោង

km/tipitaka/sut/kn/apd/sut.kn.apd.36.03.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann