km:tipitaka:sut:kn:apd:sut.kn.apd.57.05

នឡមាលិកាថេរិយាបទាន ទី៥

សង្ខេប

លុះ​​បាន​​ឲ្យ​​ផ្កា​​មួយ​​ហើយពីមុន​ ក្រោយ​​មក​​ក៏​​ស្វែង​​រក​​ធ្វើ​​ជា​​ភិក្ខុនី។

sut kn apd 57 05 បាលី cs-km: sut.kn.apd.57.05 អដ្ឋកថា: sut.kn.apd.57.05_att PTS: ?

នឡមាលិកាថេរិយាបទាន ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ធីតា

(៥. នឡមាលិកាថេរីអបទានំ)

[៥] កាលនោះ ខ្ញុំជាកិន្នរញី នៅជិតឆេ្នរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធ ទ្រង់បា្រសចាកធូលី គឺកិលេស ត្រាស់ដឹងឯង ទ្រង់ឈ្នះកិលេសហើយ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តល្អ កើតសេចក្តីរីករាយ ធើ្វអព្ជាលី ហើយយកកម្រងផ្កាបបុស បូជាព្រះសយម្ភូ។ ដោយកុសលកម្មដែលខ្ញុំធើ្វល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជាកិន្នរញីហើយ ក៏បានទៅកើតក្នុងឋានត្រៃត្រឹង្ស។ ខ្ញុំបាននូវភាពជាមហេសីនៃទេវរាជ ៣៦ ដង បាននូវភាពជាមហេសីនៃស្តេចចក្រពត្តិ ១០ ដង។ ខ្ញុំទទួលរងកុសល បានចូលទៅកាន់ផ្នួស កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាសី្រមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនឡមាលិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នឡមាលិកាថេរិយាបទាន។

 

លេខយោង

km/tipitaka/sut/kn/apd/sut.kn.apd.57.05.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann