User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:cun:sut.kn.cun.1

បាវាយនវគ្គ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn cun 1 បាលី cs-km: sut.kn.cun.1 អដ្ឋកថា: sut.kn.cun.1_att PTS: ?

បាវាយនវគ្គ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(បារាយនវគ្គោ)

វត្ថុគាថា

(វត្ថុគាថា)

[១] ពាវរីព្រាហ្មណ៍ អ្នកដល់ត្រើយនៃមន្ត បា្រថ្នាសេចក្តីមិនមានកង្វល់ ចេញចាកបុរីជាទីរីករាយនៃពួកអ្នកដែនកោសល ទៅកាន់ទក្ខិណាបថជនបទ។

[២] គាត់អាស្រ័យនៅទៀបច្រាំងស្ទឹងគោធាវរី ក្នុងទីព្រំដែនអស្សកៈ និងមុឡកៈ (ចិញ្ចឹមជីវិត) ដោយការសែ្វងរកមើម និងផលាផល។

[៣] សុ្រកអាស្រ័យជិតស្ទឹងគោធាវរីនោះ ជាស្រុកសម្បូរ ញ្រហ្មណ៍ក៏បានបរិច្ចាគមហាយ័ញ្ញ ដោយសួយដែលកើតអំពីស្រុកនោះ។

[៤] លុះពាវរីញ្រហ្មណ៍បរិច្ចាគមហាយ័ញ្ញរួចហើយ ក៏ចូលមកកាន់អាស្រមវិញ កាលគាត់ត្រឡប់ចូលមកហើយ ញ្រហ្មណ៍ដទៃបានមកដល់ដែរ។

[៥] ញ្រហ្មណ៍នោះ មានជើងងឡើង សស្លក់សស្លើត មានធេ្មញពណ៌ភក់ ក្បាលប្រឡាក់ធូលី ចូលមករកពាវរីញ្រហ្មណ៍នោះ ហើយសូមទ្រព្យ ចំនួន ៥០០។

[៦] ពាវរីញ្រហ្មណ៍ លុះឃើញញ្រហ្មណ៍យាចកនោះហើយ ក៏អញ្ជើញដោយអាសនៈ ហើយសាកសួរសេចក្តីសប្បាយស្រួល ទើបពោលនូវពាក្យនេះថា

[៧] ទេយ្យធម៌ណា ដែលខ្ញុំគប្បីឲ្យ ទេយ្យធម៌ទាំងអស់នោះ ខ្ញុំបរិច្ចាគអស់រលីងហើយ ម្នាលញ្រហ្មណ៍ អ្នកចូរអនុញ្ញាតដល់ខ្ញុំផងចុះ ខ្ញុំមិនមានទ្រព្យ ៥០០ ទេ។

[៨] (ញ្រហ្មណ៍យាចកពោលថា) អ្នកដ៏ចំរើន កាលបើខ្ញុំសូម ប្រសិនបើអ្នកដ៏ចំរើនមិនឲ្យ សូមឲ្យក្បាលអ្នកបែកជា ៧ ភាគ ក្នុងថ្ងៃជាគំរប់ ៧។

[៩] ញ្រហ្មណ៍អ្នកកុហកនោះ បានក្លែងក្លាយ ពោលពាក្យគួរខ្លាច ពាវរីញ្រហ្មណ៍ បានឮពាក្យនៃញ្រហ្មណ៍នោះហើយ ក៏កើតទុក្ខ។

[១០] គាត់អត់អាហារ ដោតដោយសរ គឺសោក ក្រៀមក្រំ មួយទៀត កាលញ្រហ្មណ៍មានចិត្តយ៉ាងនេះហើយ ចិត្តក៏មិនរីករាយក្នុងការលះបង់។1)

[១១] ទេវតាអ្នកប្រាថ្នាប្រយោជន៍ បានឃើញពាវរីញ្រហ្មណ៍កំពុងមានសេចក្តីតក់ស្លុត កើតទុក្ខ ទើបចូលទៅរកពាវរីញ្រហ្មណ៍ ហើយពោលពាក្យនេះថា

[១២] (ញ្រហ្មណ៍នោះ) មិនដឹងប្រាកដនូវអំបែងក្បាល ញ្រហ្មណ៍នោះ ជាអ្នកកុហក ប្រាថ្នាទ្រព្យ ញាណសម្រាប់ដឹងនូវក្បាល ឬធម៌ធើ្វក្បាលឲ្យធ្លាក់ចុះរបស់គាត់នោះ មិនមានទេ។

[១៣] (ពាវរីញ្រហ្មណ៍សួរថា) នរណា អាចដឹងនូវក្បាល ដឹងធម៌ធើ្វក្បាលឲ្យធ្លាក់ចុះ ខ្ញុំសួរហើយ អ្នកចូរប្រាប់ដំណើរនោះដល់ខ្ញុំ ខ្ញុំនឹងស្តាប់ពាក្យរបស់អ្នកនោះ។

[១៤] (ទេវតាតបថា) ខ្ញុំក៏មិនដឹងដំណើរនោះដែរ ការដឹងក្នុងដំណើរនុ៎ះរបស់ខ្ញុំ មិនមានទេ លុះតែព្រះជិនៈ ទើបទ្រង់ជ្រាបនូវក្បាល និងធម៌ធើ្វក្បាលឲ្យធ្លាក់ចុះ។

[១៥] (ពាវរីញ្រហ្មណ៍សួរថា) លើប្រថពីមណ្ឌលនេះ តើនរណា ទើបដឹងនូវក្បាល និងធម៌ធើ្វក្បាលឲ្យធ្លាក់ចុះ មា្នលទេវតា អ្នកចូរប្រាប់បុគ្គលអ្នកដឹងនោះ ដល់ខ្ញុំ។

[១៦] (ទេវតាតបថា) ព្រះលោកនាយក ជាពូជពង្សរបស់ព្រះបាទឱក្កាកៈ ជាសក្យបុត្រ ជាអ្នកធើ្វនូវពន្លឺ ព្រះអង្គសេ្តចចេញចាកកបិលវត្ថុបុរី (ទ្រង់ព្រះផ្នួស)។

[១៧] ម្នាលញ្រហ្មណ៍ ព្រះលោកនាយកនោះ ជាអ្នកត្រាស់ដឹង ដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ដល់ហើយនូវអភិញ្ញា និងពលៈសព្វគ្រប់ ប្រកបដោយសមន្តចក្ខុ ក្នុងធម៌ទាំងពួង ទ្រង់ដល់នូវធម៌ទាំងពួង ជាទីអស់កិលេស ទ្រង់ផុតវិសេសហើយ និមិត្តធម៌ជាទីក្ស័យនៃឧបធិ។

[១៨] ព្រះមានព្រះភាគអង្គនោះ ទ្រង់ជាព្រះពុទ្ធក្នុងលោក មានបញ្ញាចក្ខុ តែងសំដែងធម៌ អ្នកចូរទៅក្រាបទូលសួរព្រះសម្ពុទ្ធអង្គនោះចុះ ទ្រង់នឹងព្យាករនូវធម៌នោះ ដល់អ្នក។

[១៩] ពាវរីញ្រហ្មណ៍ ឮពាក្យថា សម្ពុទ្ធ ដូច្នេះហើយ ក៏មានចិត្តអណែ្តតឡើង មានសោកស្រាល ទាំងបានបីតិដ៏ខ្លាំងក្លា។

[២០] ពាវរីញ្រហ្មណ៍នោះ មានចិត្តត្រេកអរ មានចិត្តអណែ្តតឡើង មានចិត្តរីករាយ សួរទេវតានោះថា ព្រះលោកនាថ ទ្រង់គង់នៅក្នុងស្រុកណា និគមណា ឬក្នុងជនបទណា យើងនឹងទៅនមស្ការព្រះសម្ពុទ្ធដ៏ឧត្តមជាងសត្វជើងពីរនោះក្នុងទីណា។

[២១] (ទេវតាតបថា) ព្រះជិនៈ ទ្រង់សម្រេចសម្រាន្តព្រះឥរិយាបថក្នុងកោសលមន្ទីរ ជិតក្រុងសាវត្ថី ទ្រង់មានបញ្ញាច្រើន មានបញ្ញាដូចផែនដីដ៏ប្រសើរ ព្រះអង្គជាសក្យបុត្រ ទ្រង់មិនមានធុរៈ មិនមានអាសវៈ ជាឧត្តមបុរស ប្រសើរជាងជន ជ្រាបច្បាស់នូវក្បាល និងធម៌ធើ្វក្បាលឲ្យធ្លាក់ចុះ។

[២២] លំដាប់នោះ ពាវរីញ្រហ្មណ៍ ហៅពួកញ្រហ្មណ៍ជាសិស្សអ្នកដល់នូវត្រើយនៃមន្តថា ម្នាលមាណពទាំងឡាយ អ្នកទាំងឡាយចូរមក យើងនឹងប្រាប់ អ្នកទាំងឡាយចូរស្តាប់ពាក្យរបស់យើង។

[២៣] ការកើតប្រាកដរឿយ ៗ ក្នុងលោក នៃព្រះសម្ពុទ្ធអង្គណា ដែលរកកម្របាន ថ្ងៃនេះ ព្រះសម្ពុទ្ធជាម្ចាស់អង្គនោះ ទ្រង់កើតហើយក្នុងលោក គេដឹងឮល្បីល្បាញប្រាកដថា ព្រះអង្គត្រាស់ដឹងឯង អ្នកទាំងឡាយ ចូរប្រញាប់ទៅកាន់ក្រុងសាវត្ថី គាល់ព្រះអង្គ ទ្រង់ឧត្តមជាងសត្វជើងពីរនោះ។

[២៤] (ព្រាហ្មណ៍ជាសិស្សច្បងសួរថា) បពិត្រព្រាហ្មណ៍ ធើ្វម្តេចយើងទាំងឡាយ ឃើញហើយ ទើបស្គាល់ថាជាព្រះពុទ្ធ សូមលោកប្រាប់ឧបាយជាហេតុឲ្យយើងស្គាល់នូវព្រះសម្ពុទ្ធនោះ ដល់យើងទាំងឡាយដែលមិនធ្លាប់ស្គាល់។

[២៥] (ពាវរីព្រាហ្មណ៍តបថា) មហាបុរិសលក្ខណៈទាំងឡាយ ៣២ ប្រការ មានមកក្នុងមន្តទាំងឡាយ (ដែលពួកព្រាហ្មណាចារ្យ) ព្យាករគ្រប់គ្រាន់ហើយ តាមលំដាប់។

[២៦] មហាបុរិសលក្ខណៈទាំងនុ៎ះ រមែងមានក្នុងកាយរបស់មហាបុរសណា មហាបុរសនោះ មានគតិទៀងតែ ២ មិនមានគតិទៅជាគំរប់បីទេ។

[២៧] បើមហាបុរសនោះ នៅគ្រប់គ្រងផ្ទះ គប្បីឈ្នះប្រថពីមណ្ឌលនេះ ដោយមិនមានប្រើអាជ្ញា សស្រ្តាវុធ ទាំងគ្រប់គ្រងតាមច្បាប់។

[២៨] ប្រសិនបើមហាបុរសនោះ (ចេញ) ចាកផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានផ្ទះ នឹងបានជាព្រះពុទ្ធ មានដម្បូលគឺកិលេសបើកហើយ ជាអរហន្ត ឥតមានបុគ្គលដទៃប្រសើរដូច។

[២៩] អ្នកទាំងឡាយ ចូរសួរនូវជាតិ គោត្ត លក្ខណៈ មន្ត នឹងសិស្សទាំងឡាយដទៃទៀតផង នូវក្បាល និងធម៌ធើ្វក្បាលឲ្យធ្លាក់ចុះផង ដោយចិត្តតែម្យ៉ាង។

[៣០] ប្រសិនបើព្រះអង្គជាព្រះពុទ្ធ មានកិរិយាឃើញ ឥតមានអ្វីទើសទាល់ កាលបើអ្នកទាំងឡាយសួរប្រស្នាដោយចិត្តហើយ ទ្រង់នឹងវិសជ្ជនាដោយវាចា។

[៣១] លុះស្តាប់ពាក្យពាវរីព្រាហ្មណ៍ហើយ ព្រាហ្មណ៍ជាសិស្ស ១៦ នាក់គឺ អជិតៈ ១ តិស្សមេត្តេយ្យៈ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យៈ ១ កប្បៈ ១ ជតុកណ្ណីបណ្ឌិត ១ ភទ្រាវុធ ១ ឧទយៈ ១ បោសាលព្រាហ្មណ៍ ១ មោឃរាជមេធាវី ១ បិង្គិយមហាឫសី ១។

[៣២] អ្នកទាំងអស់គ្នា ជាគណាចារ្យមួយ ៗ ល្បីទួទៅពេញលោកថា ជាអ្នកមានឈាន ត្រេកអរក្នុងឈាន ជាអ្នកប្រាជ្ញ សឹងមានវាសនាអប់រំមកហើយ ក្នុងបុព្វជាតិ។

[៣៣] (ព្រាហ្មណ៍ទាំងនោះ) ក៏ក្រាបអភិវាទ ធ្វើប្រទក្សិណនូវពាវរីព្រាហ្មណ៍នោះ ទាំងអស់គ្នា ជាអ្នកមានជដា ទ្រទ្រង់អជិនចម្មាភរណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរចេញទៅ។

[៣៤]

ក្នុងកាលនោះ តាបសទាំងនោះ ទៅកាន់ក្រុងឈ្មោះមហិស្សតី ជាទីប្រតិស្ឋាននៃដែនមុឡកៈ ១ ក្រុងឧជេ្ជនី ១ ក្រុងគោនទ្ធៈ ១ ព្រៃវេទិសៈ ១ ក្រុងកោសម្ពី ១ ក្រុងសាកេត ១ ក្រុងសាវត្ថីដ៏ឧត្តម ១ ក្រុងសេតព្យៈ ១ ក្រុងកបិលវត្ថុ ១ ក្រុងកុសិនារា ១ ក្រុងបាវា ១ ភោគនគរ ១ ក្រុងវេសាលី ១ ក្រុងក្នុងដែនមគធៈ ១ និងបាសាណកចេតិយស្ថានជាទីត្រេកអររីករាយចិត្ត ១។

[៣៥] (ពួកញ្រហ្មណ៍ទាំងនោះ) នាំគ្នាឡើងកាន់ភ្នំប្រញាប់ប្រញាល់ ដូចជាបុគ្គលស្រេក បានទឹកត្រជាក់ ដូចជាពាណិជបានលាភធំ ឬដូចជាបុគ្គលដែលត្រូវក្តៅ បានម្លប់។

[៣៦] សម័យនោះ ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម កំពុងសំដែងធម៌ដល់ពួកភិក្ខុ ដូចសីហៈកំពុងបន្លឺក្នុងព្រៃ។

[៣៧] អជិតមាណព បានឃើញព្រះសម្ពុទ្ធ ហាក់ដូចព្រះអាទិត្យកំពុងផ្សាយចេញនូវរស្មី ពុំនោះសោត ដូចព្រះចន្ទពេញវង់ រះឡើងក្នុងថ្ងៃពេញបូណ៌មី។

[៣៨] លុះអជិតមាណព ឃើញព្រះកាយរបស់ព្រះសម្ពុទ្ធដ៏បរិបូណ៌ដោយព្យញ្ជនៈ ក៏មានចិត្តរីករាយ ឋិតនៅក្នុងទីសមគួរ ហើយសួរបញ្ហាដោយចិត្តនឹកថា

[៣៩] សូមព្រះអង្គ ទ្រង់សំដែងអាងនូវចំណាស់ សំដែងនូវគោត្ត ព្រមទាំងលក្ខណៈ សំដែងនូវសេចក្តីសម្រេចក្នុងមន្តទាំងឡាយ តើញ្រហ្មណ៍ (ជាអាចារ្យរបស់ខ្ញុំព្រះអង្គ) បង្រៀនសិស្សប៉ុន្មាន។

[៤០] (ព្រះមានព្រះភាគត្រាស់ថា) ញ្រហ្មណ៍ជាអាចារ្យរបស់អ្នកនោះ ឈ្មោះពាវរីដោយគោត្ត មានអាយុ ១២០ វស្សា កាយរបស់គាត់មានលក្ខណៈ ៣ យ៉ាង អ្នកដល់នូវត្រើយនៃវេទទាំងបី។

[៤១] គាត់បង្រៀនលក្ខណៈ និងឥតិហាសសាស្ត្រ ព្រមទាំងនិឃណ្ឌុសាស្ត្រ និងកេដុភសាស្រ្ត ដល់សិស្ស ៥០០ នាក់ ដល់នូវការសម្រេចក្នុងធម៌របស់ខ្លួន។

[៤២] (អជិតមាណពទូលសួរថា) បពិត្រព្រះអង្គឧត្តមជាងជន ជាអ្នកផ្ដាច់បង់នូវតណ្ហា សូមព្រះអង្គជ្រើសរើសលក្ខណៈទាំងឡាយ របស់ពាវរីព្រាហ្មណ៍ ហើយប្រកាស កុំឲ្យយើងខ្ញុំសង្ស័យឡើយ។

[៤៣] (ព្រះមានព្រះភាគត្រាស់ថា) ពាវរីព្រាហ្មណ៍បិទបាំងមុខដោយជិវ្ហាបាន មានឧណ្ណាលោមត្រង់ចន្លោះចិញ្ចើម មានវត្ថុគុយ្ហៈនៅក្នុងស្រោម ម្នាលមាណព អ្នកចូរដឹងយ៉ាងនេះចុះ។

[៤៤] ពួកជនទាំងពួង មិនឮនូវការសួរនីមួយសោះ លុះឮបញ្ហាដែលព្រះមានព្រះភាគព្យាករហើយ ក៏កើតសេចក្តីរីករាយ ប្រណម្យអញ្ជលីគិតផេ្សងៗ ថា

[៤៥] នរណាហ្ន៎ ជាទេវតា ឬជាព្រហ្ម ឬជាព្រះឥន្ទឈ្មោះសុជម្បតិ កាលបើគេសួរប្រស្នាដោយចិត្ត ម្តេចក៏ទ្រង់ឆ្លើយតបប្រស្នានោះបាន។

[៤៦] (អជិតមាណព ទូលសួរដោយចិត្តតទៅទៀតថា) បពិត្រព្រះមានព្រះភាគ ពាវរីពា្រហ្មណ៍សួរនូវក្បាល និងធម៌ធើ្វក្បាលឲ្យធ្លាក់ចុះ សូមព្រះអង្គព្យាករប្រស្នានោះ បពិត្រព្រះអង្គជាឥសី សូមព្រះអង្គកំចាត់បង់នូវកង្ខារបស់យើងទាំងឡាយ។

[៤៧] (ព្រះមានព្រះភាគត្រាស់ថា) អ្នកចូរដឹងថា អវិជ្ជា ជាក្បាល វិជ្ជាដែលប្រកបដោយសទ្ធា សតិ សមាធិ ឆន្ទៈ វីរិយៈ ជាធម៌ធ្វើក្បាលឲ្យធ្លាក់ចុះ។

[៤៨] លំដាប់នោះ (អជិតមាណព) មានបីតិមានកម្លាំងក្លាខ្លាំងកើតហើយ ទើបធ្វើអជិនចម្មាភរណៈ ឆៀងស្មាម្ខាង ក្រាបទៀបព្រះបាទដោយសិរសា ទូលថា។

[៤៩] បពិត្រព្រះអង្គទ្រង់និរទុក្ខមានចក្ខុ ពាវរីព្រាហ្មណ៍ ព្រមទាំងពួកសិស្ស មានចិត្តរីករាយ សោមនស្ស ថ្វាយបង្គំព្រះបាទនៃព្រះអង្គដ៏ចំរើន។

[៥០] (ព្រះមានព្រះភាគ ត្រាស់តបថា) ពាវរីញ្រហ្មណ៍ ព្រមទាំងពួកសិស្ស ចូរបានសុខ ម្នាលមាណព ទាំងអ្នកក៏ចូរបានសុខ ចូរមានជន្មាយុយឺនយូរ។

[៥១] អ្នកទាំងឡាយ តថាគតបើកឱកាសឲ្យហើយ ប្រាថ្នាក្នុងចិត្ត (ដើម្បីសួរ) នូវប្រស្នាណាមួយ ចូរសួរមកចុះ ដើម្បីកំចាត់បង់សេចកី្តសង្ស័យគ្រប់ប្រការ របស់ពាវរីញ្រហ្មណ៍ផង របស់អ្នកផង ទាំងអស់គ្នា។

[៥២] អជិតមាណព ដែលព្រះសម្ពុទ្ធទ្រង់បើកឱកាសឲ្យហើយ ក៏អង្គុយប្រណម្យអញ្ជលី សួរប្រស្នាជាបឋម ចំពោះព្រះតថាគត ក្នុងបាសាណកចេតិយនោះ។

ចប់ វត្ថុគាថា។

(អជិតមាណវបុច្ឆា ទី១)

(១. អជិតមាណវបុច្ឆា)

-

(តិស្សមេត្តេយ្យមាណវបុច្ឆា ទី២)

(២. តិស្សមេត្តេយ្យមាណវបុច្ឆា)

-

(បុណ្ណកមាណវបុច្ឆា ទី៣)

(៣. បុណ្ណកមាណវបុច្ឆា)

-

(មេត្តគូមាណវបុច្ឆា ទី៤)

(៤. មេត្តគូមាណវបុច្ឆា)

-

(ធោតកមាណវបុច្ឆា ទី៥)

(៥. ធោតកមាណវបុច្ឆា)

-

(ឧបសីវមាណវបុច្ឆា ទី៦)

(៦. ឧបសីវមាណវបុច្ឆា)

-

(នន្ទមាណវបុច្ឆា ទី៧)

(៧. នន្ទមាណវបុច្ឆា)

-

(ហេមកមាណវបុច្ឆា ទី៨)

(៨. ហេមកមាណវបុច្ឆា)

-

(តោទេយ្យមាណវបុច្ឆា ទី៩)

(៩. តោទេយ្យមាណវបុច្ឆា)

-

(កប្បមាណវបុច្ឆា ទី១០)

(១០. កប្បមាណវបុច្ឆា)

-

(ជតុកណ្ណិមាណវបុច្ឆា ទី១១)

(១១. ជតុកណ្ណិមាណវបុច្ឆា)

-

(ភទ្រាវុធមាណវបុច្ឆា ទី១២)

(១២. ភទ្រាវុធមាណវបុច្ឆា)

-

(ឧទយមាណវបុច្ឆា ទី១៣)

(១៣. ឧទយមាណវបុច្ឆា)

-

(បោសាលមាណវបុច្ឆា ទី១៤)

(១៤. បោសាលមាណវបុច្ឆា)

-

(មោឃរាជមាណវបុច្ឆា ទី១៥)

(១៥. មោឃរាជមាណវបុច្ឆា)

-

(បិង្គិយមាណវបុច្ឆា ទី១៦)

(១៦. បិង្គិយមាណវបុច្ឆា)

-

(បារាយនត្ថុតិគាថា ទី១៧)

(១៧. បារាយនត្ថុតិគាថា)

-

(បារាយនានុគីតិគាថា ទី១៨)

(១៨. បារាយនានុគីតិគាថា)

-

 

លេខយោង

1)
បានដល់ចិត្តដែលមិនរីករាយ ក្នុងការចំរើនឈាន។ អដ្ឋកថា។
km/tipitaka/sut/kn/cun/sut.kn.cun.1.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann