User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:dhp:sut.kn.dhp.003

គាថា ទី៣-៦

សង្ខេប

មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បញ្ចប់​ជម្លោះ សង្រ្គាម និង​ការ​ប្រយុទ្ធ។ ទេ ​វា​មិន​មែន​ដោយ «សិទ្ធិ» ទេ។

sut kn dhp 003-006 បាលី cs-km: sut.kn.dhp.003 អដ្ឋកថា: sut.kn.dhp.003_att PTS: ?

ធម្មបទគាថា ទី៣-៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

រឿង​គាថា ទី៣ និង ទី៤ ពីអដ្ឋកថា អានដោយ ឧបាសិកា វិឡា

រឿង​គាថា ទី៥ ពីអដ្ឋកថា អានដោយ ឧបាសិកា វិឡា

រឿង​គាថា ទី៦ ពីអដ្ឋកថា អានដោយ ឧបាសិកា វិឡា

អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា ចងសេចក្តីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ មិនរម្ងាប់ឡើយ។

អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា មិនចងសេចក្តីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ ទើបរម្ងាប់បាន។

ពិតមែន តាំងពីកាលណាមក ក្នុងលោកនេះ ពៀរទាំងឡាយ មិនរម្ងាប់ដោយពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ដោយមិនមានពៀរ នេះជាបវេណីធម៌។

ជនទាំងឡាយដទៃ (ក្រៅអំពីបណ្ឌិត) តែងមិនដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះឡើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែកទាំងឡាយ រមែងរម្ងាប់អំពីជនទាំងឡាយនោះ។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.003.txt · ពេលកែចុងក្រោយ: 2024/05/20 15:26 និពន្ឋដោយ Johann