User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:dhp:sut.kn.dhp.007

គាថា ទី៧-៨

សង្ខេប

គ្រោះ​ថ្នាក់​នៃ​ភាព​ខ្ជិល​ច្រអូស និង​កាម។

sut kn dhp 007-008 បាលី cs-km: sut.kn.dhp.007 អដ្ឋកថា: sut.kn.dhp.007_att PTS: ?

ធម្មបទគាថា ទី៧-៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

រឿង​គាថា ទី៧ និង ៨ ពីអដ្ឋកថា អានដោយ ឧបាសិកា វិឡា

បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមារ រមែងគ្របសង្កត់បុគ្គលនោះឯង ដូចខ្យល់ដែលគ្របសង្កត់ដើមឈើទុព្វលដូច្នោះ។

ឯបុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារព្ធព្យាយាម កិលេសមារតែងគ្របសង្កត់បុគ្គលនោះមិនបាន ដូចខ្យល់គ្របសង្កត់ភ្នំថ្មតាន់មិនបានដូច្នោះ។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.007.txt · ពេលកែចុងក្រោយ: 2024/05/21 06:48 និពន្ឋដោយ Cheav Villa