តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » យមកវគ្គ ទី១ »
តើដំបូលរបស់អ្នកមានក្បឿងល្អទេ?
sut kn dhp 013-014 បាលី cs-km: sut.kn.dhp.013 អដ្ឋកថា: sut.kn.dhp.013_att PTS: ?
ធម្មបទគាថា ទី១៣-១៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
សូមមើល រឿងអដ្ឋកថាទាក់ទងនឹង ធម្មបទគាថាទី ទី១៣ និង ទី១៤
អានដោយ ឧបាសិកា វិឡា
ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ ដំណក់ទឹកភ្លៀង រមែងលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង។
ផ្ទះដែលប្រក់ល្អហើយ ដំណក់ទឹកភ្លៀង រមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង។