User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:dhp:sut.kn.dhp.019

គាថា ទី១៩-២០

សង្ខេប

អ្នក​ខ្លះ​និយាយ​ច្រើន អ្នក​ខ្លះ​និយាយ​តិច តែ​ធ្វើ។

sut kn dhp 019-020 បាលី cs-km: sut.kn.dhp.019 អដ្ឋកថា: sut.kn.dhp.019_att PTS: ?

ធម្មបទគាថា ទី១៩-២០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

រឿង​គាថា ទី១៩ និង ២០ ពីអដ្ឋកថា អានដោយ ឧបាសិកា វិឡា

បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីច្រើន តែជាអ្នកប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដទៃហើយ (ជាអ្នកមិនបានបរិភោគនូវបញ្ចគោរស) ដូច្នោះឯង។

បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីបន្តិចបន្តួច តែជាអ្នកប្រព្រឹត្តនូវធម៌សមគួរដល់ធម៌ បានលះបង់រាគៈ ទោសៈ និងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្តីសៅហ្មង មិនមានសេចក្តីប្រកាន់មាំ ក្នុងលោកនេះ និងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល។

ចប់ យមកវគ្គ ទី១។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.019.txt · ពេលកែចុងក្រោយ: 2024/05/23 12:00 និពន្ឋដោយ Johann