User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:dhp:sut.kn.dhp.047

គាថា ទី៤៧-៤៨

សង្ខេប

អំពី​គ្រោះ​ថ្នាក់​នៃ​ការ​មិន​ឃើញ​គុណ​វិបត្តិ នៃ​កាម​គុណ ៥។

sut kn dhp 047-048 បាលី cs-km: sut.kn.dhp.047 អដ្ឋកថា: sut.kn.dhp.047_att PTS: ?

ធម្មបទគាថា ទី៤៧-៤៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

មច្ចុ គឺសេចក្តីស្លាប់ តែងគៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ នុ៎ះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង។

អ្នកធ្វើទីបំផុត គឺមរណៈ តែងក្រុងសត្វ ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនុ៎ះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.047.txt · ពេលកែចុងក្រោយ: 2023/06/08 00:28 និពន្ឋដោយ Johann