តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » ពាលវគ្គ ទី៥ »
គ្រោះថ្នាក់នៃកិត្តិនាម និងរីកចម្រើនខាងក្រៅ។
sut kn dhp 072-074 បាលី cs-km: sut.kn.dhp.072 អដ្ឋកថា: sut.kn.dhp.072_att PTS: ?
ធម្មបទគាថា ទី៧២-៧៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះ បំផ្លេចបំផ្លាញចំណែកធម៌សគឺ កុសលរបស់បុគ្គលពាលនោះ។
ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរ ដែលមិនមាន (ក្នុងខ្លួន) ផង នូវការធ្វើក្នុងខាងមុខ គឺជាប្រមុខ ក្នុងពួកភិក្ខុផង នូវភាពជាឥស្សរៈ ក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយ ក្នុងត្រកូលនៃជនទាំងឡាយដទៃផង
ភិក្ខុពាល តែងមានសេចក្តីត្រិះរិះថា គ្រហស្ថ និងបព្វជិតទាំង ២ ពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយ ថាជាកិច្ចរបស់អញវិញ អំណាចដ៏ក្រៃលែងរបស់អញ ចូរមានក្នុងកិច្ចតូច ធំ ណាៗមួយ (កាលបើយ៉ាងនេះ) ឫស្យា និងមានះ រមែងចំរើន។