User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:dhp:sut.kn.dhp.076

គាថា ទី៧៦-៧៧

សង្ខេប

មនុស្ស​​ឆ្លាត​​ពិត​​ចូល​ចិត្ត​​នៅ​​ជា​មួយ​​គ្រូ​​ដែល​​ចង្អុល​​បង្ហាញ​​ពី​​កំហុស។

sut kn dhp 076-077 បាលី cs-km: sut.kn.dhp.076 អដ្ឋកថា: sut.kn.dhp.076_att PTS: ?

ធម្មបទគាថា ទី៧៦-៧៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

[១៦] បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោស ថាដូចជាបុគ្គលអ្នកប្រាប់កំណប់ទ្រព្យឲ្យដូច្នោះ គួរគប់អ្នកប្រាជ្ញបែបនោះ (ព្រោះថា) កាលបុគ្គលគប់អ្នកប្រាជ្ញបែបនោះហើយ រមែងមានសេចក្តីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ។

បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.076.txt · ពេលកែចុងក្រោយ: 2023/09/08 05:17 និពន្ឋដោយ Cheav Villa