តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » អរហន្តវគ្គ ទី៧ »
ព្រះអរហន្ត រមែងជាទីស្រឡាញ់នៃទេវតា និងមនុស្សទាំងឡាយ។
sut kn dhp 094-096 បាលី cs-km: sut.kn.dhp.094 អដ្ឋកថា: sut.kn.dhp.094_att PTS: ?
ធម្មបទគាថា ទី៩៤-៩៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ ដូចសេះដែលនាយសារថី ហ្វឹកហ្វឺនរាបហើយ សូម្បីទេវតា និងមនុស្សទាំងឡាយ ក៏ស្រឡាញ់អ្នកនោះឯង ដែលមានមានះលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹងធឹងមិនញាប់ញ័រ។
ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន។
ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកដែលដឹងដោយប្រពៃ ផុតស្រឡះ (ចាករាគាទិក្កិលេស) ជាអ្នកស្ងប់រម្ងាប់ ដូច្នោះ។