km:tipitaka:sut:kn:dhp:sut.kn.dhp.100

គាថា ទី១០០-១០២

សង្ខេប

អ្នក​អាច​ស្តាប់​ការ​បង្រៀន ១០០០ ដោយ​គ្មាន​តម្លៃ ប៉ុន្តែ​ការ​បង្រៀន​តែ​មួយ​អាច​ពូ​កែទាំង​អស់​បាន។

sut kn dhp 100-102 បាលី cs-km: sut.kn.dhp.100 អដ្ឋកថា: sut.kn.dhp.100_att PTS: ?

ធម្មបទគាថា ទី១០០-១០២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

[១៨] បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ វាចានោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទមានប្រយោជន៍ណាហើយ រមែងស្ងប់រម្ងាប់បាន បទមានប្រយោជន៍នោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង។

បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថានោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទនៃគាថាណាហើយ រមែងស្ងប់រម្ងាប់បាន បទនៃគាថានោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង។

អ្នកណា គប្បីពោលគាថាមួយរយ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថាដែលអ្នកនោះពោលហើយនោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទនៃធម៌ហើយ រមែងស្ងប់រម្ងាប់បាន បទនៃធម៌នោះ សូម្បីតែមួយបទ ក៏ឈ្មោះថា ប្រសើរជាង។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.100.txt · ពេលកែចុងក្រោយ: 2023/09/13 14:58 និពន្ឋដោយ Johann