តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » សហស្សវគ្គ ទី៨ »
ការឈ្នះក្នុងសមរភូមិរាប់លាន មិនស្មើនឹងការឈ្នះលើខ្លួនឯងនោះទេ។
sut kn dhp 103-105 បាលី cs-km: sut.kn.dhp.103 អដ្ឋកថា: sut.kn.dhp.103_att PTS: ?
ធម្មបទគាថា ទី១០៣-១០៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
អ្នកណា គប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗដង គឺមួយលាន ចំណែកអ្នកណា ឈ្នះខ្លួនឯងម្នាក់ឯងបាន អ្នកនោះឈ្មោះថា ជាមនុស្សខ្ពង់ខ្ពស់ ជាងអ្នកដែលឈ្នះក្នុងសង្គ្រាមនោះ។
ខ្លួនឯងដែលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលគេឈ្នះហើយ មិនប្រសើរឡើយ កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម មិនគប្បីធ្វើនូវជំនះ របស់សត្វមានសភាពដូច្នោះ ឲ្យត្រឡប់ចាញ់វិញបានឡើយ។