km:tipitaka:sut:kn:dhp:sut.kn.dhp.106

គាថា ទី១០៦-១០៨

សង្ខេប

ការធ្វើ​ទាន​ប្រចាំ​ថ្ងៃ អស់​មួយ​ជីវិត ប្រហែល​ជា​មិន​ស្មើ​នឹង​អ្នក​លះ​បង់​ចំពោះអរិយ​បុគ្គល​ទេ។

sut kn dhp 106-108 បាលី cs-km: sut.kn.dhp.106 អដ្ឋកថា: sut.kn.dhp.106_att PTS: ?

ធម្មបទគាថា ទី១០៦-១០៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

អ្នកណា បូជា (លោកិយមហាជន) ដោយទ្រព្យមួយពាន់រាល់ខែ ៗ អស់ ១រយឆ្នាំគត់ ចំណែកអ្នកណា គប្បីបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយតែ ១នាក់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់អ្នកដែលបូជាអស់ ១រយឆ្នាំនោះ ការបូជាអស់ ១០០ឆ្នាំ មិនប្រសើរឡើយ។

ជនណា បម្រើភ្លើងក្នុងព្រៃអស់ ១០០ឆ្នាំ ចំណែកអ្នកណាបូជាលោក ដែលមានខ្លួនអប់រំហើយ តែ ១នាក់ សូម្បីមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះ ការបូជាអស់ ១០០ឆ្នាំ មិនប្រសើរឡើយ។

បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជាធំតូចណាមួយ ក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងអស់នោះឯង រមែងមិនដល់នូវចំណែកទី៤ នៃការអភិវាទន៍ ចំពោះលោកទាំងឡាយ ដែលប្រព្រឹត្តត្រង់ហើយ ប្រសើរជាង។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.106.txt · ពេលកែចុងក្រោយ: 2023/09/13 15:21 និពន្ឋដោយ Johann