km:tipitaka:sut:kn:dhp:sut.kn.dhp.121

គាថា ទី១២១-១២២

សង្ខេប

កុំ​ធ្វើ​អាក្រក់​សូម្បី​តែ​បន្តិច។ អ្នក​អាច​ស្តាប់​រឿង​ ដើម្បី​យល់​ពី​កន្លែង​ដែល​អំពើ​អាក្រក់​ចាប់​ផ្តើម​ហើយ។

sut kn dhp 121-122 បាលី cs-km: sut.kn.dhp.121 អដ្ឋកថា: sut.kn.dhp.121_att PTS: ?

ធម្មបទគាថា ទី១២១-១២២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

រឿង​គាថា ទី១២១ អដ្ឋកថា អានដោយ ឧបាសិកា វិឡា

បុគ្គល មិនគួរមើលងាយបាបថា មានប្រមានតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូច ក្អមទឹក រមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា បុគ្គលពាល កាលសន្សំបាប សូម្បីបន្តិចម្តង ៗ គង់ពេញបានដោយបាប យ៉ាងនោះដែរ។

បុគ្គល មិនគួរមើលងាយបុណ្យថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្តិចម្តងៗ គង់ពេញបានដោយបុណ្យ យ៉ាងនោះ។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.121.txt · ពេលកែចុងក្រោយ: 2024/05/18 10:45 និពន្ឋដោយ Cheav Villa