តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » ទណ្ឌវគ្គ ទី១០ »
សេចក្តីទុក្ខ១០យ៉ាង កើតទាន់ហន់ដល់បុគ្គលប្រទូស្តដោយអាជ្ញា ចំពោះបុគ្គលដែលដាក់ចុះនូវអាជ្ញា។
sut kn dhp 137-140 បាលី cs-km: sut.kn.dhp.137 អដ្ឋកថា: sut.kn.dhp.137_att PTS: ?
ធម្មបទគាថា ទី១៣៧-១៤០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
បុគ្គលណា ប្រទូស្តដោយអាជ្ញា ចំពោះបុគ្គលទាំងឡាយ ដែលមិនមានអាជ្ញា មិនប្រទូស្ត បុគ្គលនោះ រមែងដល់នូវហេតុនៃសេចក្តីទុក្ខណាមួយ ក្នុងហេតុ ១០យ៉ាង ដោយទាន់ហន់ គឺគប្បីដល់នូវវេទនាដ៏អាក្រក់ ១ សេចក្តីវិនាសទ្រព្យ ១ បែកធ្លាយសរីរៈ ១ អាពាធជាទម្ងន់ ១ ក្រឡកចិត្ត (ឆ្កួត) ១ រឹបជាន់អំពីស្តេច ១ ពោលពាក្យបង្កាច់ដ៏អាក្រក់ ១ អស់ពួកញាតិរលីង ១ ពុកផុយភោគសម្បត្តិទាំងឡាយ ១ ទាំងភ្លើងនឹងឆេះបំផ្លាញនូវផ្ទះរបស់បុគ្គលនោះ ១ បុគ្គលមិនមានប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក។