km:tipitaka:sut:kn:dhp:sut.kn.dhp.141

គាថា ទី១៤១-១៤២

សង្ខេប

ការ​​លេច​​ចេញ​​ពី​​ខាង​​ក្រៅ ​​មិន​​មែន​​ជា​​សញ្ញា​​សម្រាប់​​ភាព​​បរិសុទ្ធ​​នោះ​​ទេ។

sut kn dhp 141-142 បាលី cs-km: sut.kn.dhp.141 អដ្ឋកថា: sut.kn.dhp.141_att PTS: ?

ធម្មបទគាថា ទី១៤១-១៤២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

ការប្រព្រឹត្តិអាក្រាតកាយ ទុកសក់ ដេកលើភក់ មិនបរិភោគបាយ ដេកលើផែនដី ប្រឡាក់ខ្លួនដោយធូលី ព្យាយាមអង្គុយច្រហោង មិនជម្រះសត្វដែលមិនទាន់ឆ្លងផុតសេចក្តីសង្ស័យបានទេ។

បើបុគ្គលណា មានខ្លួនប្រដាប់ស្អិតស្អាងហើយ (ដោយគ្រឿងអម្ពរ) តែគប្បីប្រព្រឹត្តស្មើ អ្នកស្ងប់រម្ងាប់ ទូន្មាន (ឥន្ទ្រិយ) ជាបុគ្គលទៀង (ចំពោះមគ្គផល) អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ទម្លាក់ចោលនូវអាជ្ញាក្នុងសត្វទាំងពួងចេញហើយ បុគ្គលនោះ ហៅថា ព្រាហ្មណ៍ក៏បាន ថាសមណៈក៏បាន ថាភិក្ខុក៏បាន។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.141.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann