km:tipitaka:sut:kn:dhp:sut.kn.dhp.153

គាថា ទី១៥៣-១៥៤

សង្ខេប

នៅ​ពេល​ដែល​អ្នក​ឃើញ​ផ្ទះ​ត្រឹម​ត្រូវ (អសន្តិសុខ) ហើយអ្នក​​ដែល​សាងសង់​ផ្ទះ (អ្នក​ស្វែង​រក​រូប​កាយ​ផ្សេង​ទៀត៖ តណ្ហានិង​អវិជ្ជា) ត្រូវ​បាន​រក​ឃើញ អ្វីៗ បាន​ធូរ​ស្រាល។

sut kn dhp 153-154 បាលី cs-km: sut.kn.dhp.153 អដ្ឋកថា: sut.kn.dhp.153_att PTS: ?

ធម្មបទគាថា ទី១៥៣-១៥៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា សុខវឌ្ឍនា

កាលតថាគតមិនទាន់បានជួបប្រទះ (ពោធិញ្ញាណ រវល់តែ) ស្វះស្វែងរកជាងផ្ទះ គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្តីកើត ជាទុក្ខរឿយៗ។

នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ (របស់តថាគត) ទៀត មិនបានឡើយ ឆ្អឹងជំនី គឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដម្បូលផ្ទះ គឺអវិជ្ជា តថាគតកំចាត់ចោលហើយ ចិត្តរបស់តថាគត ដល់ព្រះនិព្វាន ដែលមានសង្ខារប្រាសហើយ តថាគត បានដល់ធម៌ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.153.txt · ពេលកែចុងក្រោយ: 2023/09/06 18:07 និពន្ឋដោយ Johann