តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » ពុទ្ធវគ្គ ទី១៤ »
ធម្មទេសនា ដែលព្រះពុទ្ធទ្រង់ប្រោសប្រទាននៅថ្ងៃ មាឃបូជា (ថ្ងៃព្រះសង្ឃ) ហៅថា «ឱវាទ បាដិមោក្ខ គាថា» នៅក្នុងការប្រជុំនៃព្រះសង្ឃ ១២៥០ អង្គ ព្រះអរហន្តទាំងអស់។
sut kn dhp 183-185 បាលី cs-km: sut.kn.dhp.183 អដ្ឋកថា: sut.kn.dhp.183_att PTS: ?
ធម្មបទគាថា ទី១៨៣-១៨៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង ការធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
ខន្តិ គឺសេចក្តីអត់ធន់ ជាតបធម៌1) ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយតែងពោលថា ព្រះនិព្វាន ជាធម្មជាតដ៏ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថា បព្វជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថា សមណៈឡើយ។
ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួមក្នុងបាតិមោក្ខ ១ ភាពជាអ្នកដឹងប្រមាណក្នុងភត្ត ១ ការដេក និងអង្គុយក្នុងទីស្ងាត់ ១ ការព្យាយាមក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។