តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » សុខវគ្គ ទី១៥ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn dhp 202-204 បាលី cs-km: sut.kn.dhp.202 អដ្ឋកថា: sut.kn.dhp.202_att PTS: ?
ធម្មបទគាថា ទី២០២-២០៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
ភ្លើងស្មើដោយរាគៈ មិនមាន ទោសកំហុសស្មើដោយទោសៈ មិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមាន សុខក្រៅពីសេចក្តីស្ងប់ មិនមាន។
សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង (អ្នកប្រាជ្ញ) ដឹងច្បាស់សេចក្តីនុ៎ះ តាមពិតហើយ (រមែងធ្វើឲ្យច្បាស់) នូវព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង។
លាភមានការមិនមានរោគ ជាយ៉ាងក្រៃលែង ទ្រព្យមានសេចក្តីសន្តោស ជាយ៉ាងក្រៃលែង ញាតិមានសេចក្តីស្និទ្ធស្នាល ជាយ៉ាងក្រៃលែង ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង។