km:tipitaka:sut:kn:dhp:sut.kn.dhp.206

គាថា ទី២០៦-២០៨

សង្ខេប

ការ​នៅ​រួម​ជា​មួយ​ព្រះ​អរិយ​បុគ្គល​ទាំង​ឡាយ ជា​ហេតុ​ឲ្យ​កើត​សេចក្តី​សុខ​សព្វ​កាល។

sut kn dhp 206-208 បាលី cs-km: sut.kn.dhp.206 អដ្ឋកថា: sut.kn.dhp.206_att PTS: ?

ធម្មបទគាថា ទី២០៦-២០៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

sut.kn.dhp.206.mp4

ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយ ជាការល្អ ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ ជាហេតុឲ្យកើតសេចក្តីសុខសព្វកាល បុគ្គលគប្បីមានសេចក្តីសុខអស់កាលជានិច្ចបាន ព្រោះមិនជួបប្រទះបុគ្គលពាលទាំងឡាយ។

បុគ្គលអ្នកប្រព្រឹត្តសមគប់ដោយជនពាល រមែងសោកស្តាយអស់កាលយូរអង្វែង ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខសព្វកាល។

ដូចការនៅរួមជាមួយនឹងសត្រូវ ចំណែកខាងការនៅរួមនឹងធីរជន រមែងជាសុខ ដូចការជួបជុំនៃញាតិទាំងឡាយ ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្តីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈ ជាប្រក្រតីផង មានសីលវត្ត និងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស។

ចប់ សុខវគ្គ ទី១៥។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.206.txt · ពេលកែចុងក្រោយ: 2024/09/14 09:02 និពន្ឋដោយ Johann