តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » បិយវគ្គ ទី១៦ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn dhp 210-211 បាលី cs-km: sut.kn.dhp.210 អដ្ឋកថា: sut.kn.dhp.210_att PTS: ?
ធម្មបទគាថា ទី២១០-២១១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
កុំគប់រកសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ក្នុងកាលណា ៗ ឡើយ ព្រោះថា ការមិនចួបប្រសព្វសត្វ និងសង្ខារជាទីស្រឡាញ់ក្តី ការចួបប្រសព្វសត្វ និងសង្ខារមិនជាទីស្រឡាញ់ក្តី ជាហេតុនាំមកនូវទុក្ខ។
ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ និងសង្ខារ ឲ្យជាទីស្រឡាញ់ ព្រោះការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាសភាពអាក្រក់ ការស្រឡាញ់ និងការស្អប់ មិនមានដល់ពួកជនណា កិលេសគ្រឿងចាក់ស្រែះទាំងឡាយ តែងមិនមាន ដល់ពួកជននោះ។