តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » កោធវគ្គ ទី១៧ »
អ្នកណាជាអ្នកគេតែងតែសរសើរ ឬគេតែងតែបន្ទោស?
sut kn dhp 227-228 បាលី cs-km: sut.kn.dhp.227 អដ្ឋកថា: sut.kn.dhp.227_att PTS: ?
ធម្មបទគាថា ទី២២៧-២២៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
ម្នាលអតុលៈ ការតិះដៀល និងការសរសើរនេះ ជារបស់បូរាណ ការតិះដៀល និងការសរសើរនេះ មិនមែនទើបនឹងកើតឡើង ក្នុងថ្ងៃនេះទេ (ព្រោះថា) ជនទាំងឡាយ តែងនិន្ទាបុគ្គលអ្នកអង្គុយស្ងៀម ក៏មាន និន្ទាបុគ្គលអ្នកនិយាយច្រើន ក៏មាន និន្ទាបុគ្គល អ្នកនិយាយល្មមប្រមាណ ក៏មាន (អ្នកណាៗក៏ដោយ) ក្នុងលោក ដែលមិនត្រូវគេនិន្ទា គ្មានឡើយ បុគ្គលដែលត្រូវគេនិន្ទាតែម៉្យាង ឬត្រូវគេសរសើរតែម៉្យាង មិនមែនមានមកហើយតែក្នុងអតីតទេ នឹងមានទៅក្នុងអនាគត ក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ។