km:tipitaka:sut:kn:dhp:sut.kn.dhp.235

គាថា ទី២៣៥-២៣៨

សង្ខេប

ពិសេស​នៅ​ពេលដែល​​ជរា និង​​ជំងឺ​​ជា​​ហេតុ​ធំ​នាំ​​ឲ្យ​​មាន​​ការ​​ប្រឹងប្រែង​​ច្រើនដើម្បីធ្វើ​​បុណ្យ​កុសល គ្រប់​ប្រភេទ និង​ខ្ពស់បំផុត។

sut kn dhp 235-238 បាលី cs-km: sut.kn.dhp.235 អដ្ឋកថា: sut.kn.dhp.235_att PTS: ?

ធម្មបទគាថា ទី២៣៥-២៣៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ពិសី

[២៨] ឥឡូវនេះ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួកបុរសរបស់យមរាជ1) ប្រាកដដល់អ្នកហើយ ខ្លួនអ្នក តាំងនៅក្នុងមាត់សេចក្តីវិនាស សូម្បីស្បៀង គឺកុសលរបស់អ្នក ក៏មិនទាន់មានឡើយ។

អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាងនេះហើយ) នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងដល់នូវភូមិរបស់ព្រះអរិយៈ ដូចជាទិព្វបាន។

ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលដល់ហើយ ជាអ្នករៀបដំណើរទៅកាន់សំណាក់យមរាជ មួយទៀត ទីសំចតក្នុងចន្លោះ មិនមានដល់អ្នកទេ សូម្បីស្បៀង ក៏មិនមានដល់អ្នក។

អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាងនេះហើយ) នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងមិនត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិ មរណៈ ទៀតឡើយ។

 

លេខយោង

1)
អ្នកបម្រើស្តេចយមៈ តែពាក្យនេះ សំដៅយកសេចក្តីស្លាប់។ អដ្ឋកថា។
km/tipitaka/sut/kn/dhp/sut.kn.dhp.235.txt · ពេលកែចុងក្រោយ: 2023/05/09 17:17 និពន្ឋដោយ Johann