តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » មលវគ្គ ទី១៨ »
«ចូរលះមន្ទិលទាំងនេះចេញ!»
sut kn dhp 241-243 បាលី cs-km: sut.kn.dhp.241 អដ្ឋកថា: sut.kn.dhp.241_att PTS: ?
ធម្មបទគាថា ទី២៤១-២៤៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយ មានការមិនថែទាំ ជាមន្ទិល សេចក្តីខ្ជិល ជាមន្ទិលរបស់ពណ៌សម្បុរ សេចក្តីប្រមាទ ជាមន្ទិលរបស់បុគ្គលអ្នករក្សា។
ការប្រព្រឹត្តិអាក្រក់1) ជាមន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ ធម៌អាក្រក់ទាំងឡាយ ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ ធម្មជាត ជាមន្ទិលដ៏លើសលុប ជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះមន្ទិលទាំងនេះចេញ ចូរកុំជាអ្នកមានមន្ទិលឡើយ។