តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » មគ្គវគ្គ ទី២០ »
បើមិនកាត់គល់ទេ ទុក្ខក៏កើតឡើងវិញ។ សេចក្ដីស្រឡាញ់ចំពោះអ្វីៗ ក្នុងលោក តែងតែរីកចម្រើនដូចគ្នា។
sut kn dhp 283-285 បាលី cs-km: sut.kn.dhp.283 អដ្ឋកថា: sut.kn.dhp.283_att PTS: ?
ធម្មបទគាថា ទី២៨៣-២៨៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកុំកាត់ដើមឈើ (ព្រោះ) ភ័យកើតអំពីកិលេសដូចជាព្រៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ហើយចូរជាអ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថា កិលេសដូចដើមឈើ ដុះក្នុងព្រៃរបស់នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនដាច់ក្នុងពួកនារីដរាបណា នរជននោះឯង តែងមានចិត្តជាប់ចំពោះក្នុងពួកនារី ដូចកូនគោនៅកំពុងបៅដោះ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ។
អ្នកចូរដកសេចក្តីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាកុមុទ ដែលកើតក្នុងសរទកាលដោយដៃ អ្នកចូរបណ្តុះនូវផ្លូវសន្តិភាពតែម្យ៉ាង ព្រះនិព្វាន ព្រះសុគតសំដែងទុកហើយ។