តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » និរយវគ្គ ទី២២ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn dhp 311-314 បាលី cs-km: sut.kn.dhp.311 អដ្ឋកថា: sut.kn.dhp.311_att PTS: ?
ធម្មបទគាថា ទី៣១១-៣១៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
ស្បូវភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ យ៉ាងណាមិញ ភាពជាសមណៈ ដែលបព្វជិតកាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង។
កម្មណាមួយ ដែលធូរថយក្តី វត្តណាមួយដែលសៅហ្មងក្តី ព្រហ្មចរិយៈដែលបុគ្គលរឭកដោយសេចក្តីរង្កៀសក្តី កម្មទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ។
បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះឲ្យមែនទែន គប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿងវៀរចាកកិលេសធូរថយ រមែងរោយធូលី គឺរាគាទិក្កិលេសដល់បុគ្គលដោយក្រៃលែង។
អំពើអាក្រក់ ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា) អំពើអាក្រក់ រមែងធ្វើឲ្យក្តៅក្រហាយ ក្នុងកាលខាងក្រោយ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្តៅក្រហាយក្រោយ អំពើនោះ ជាអំពើល្អ បើបុគ្គលធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ។