តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » និរយវគ្គ ទី២២ »
អំពីសត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ។
sut kn dhp 316-319 បាលី cs-km: sut.kn.dhp.316 អដ្ឋកថា: sut.kn.dhp.316_att PTS: ?
ធម្មបទគាថា ទី៣១៦-៣១៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាស ក្នុងហេតុដែលគេមិនត្រូវខ្មាស រមែងមិនខ្មាស ក្នុងហេតុដែលគេត្រូវខ្មាស សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលគេមិនត្រូវខ្លាច ថាជាហេតុដែលគេត្រូវខ្លាចផង យល់ឃើញក្នុងហេតុដែលគេត្រូវខ្លាច ថាជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលឥតទោស ថាជាហេតុមានទោសផង យល់ឃើញ ក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ។
សត្វទាំងឡាយ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោស ថាជារបស់មានទោសផង ដឹងរបស់មិនមានទោស ថាជារបស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ។
ចប់ និរយវគ្គ ទី២២។