តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា » តណ្ហាវគ្គ ទី២៤ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn dhp 339-340 បាលី cs-km: sut.kn.dhp.339 អដ្ឋកថា: sut.kn.dhp.339_att PTS: ?
ធម្មបទគាថា ទី៣៣៩-៣៤០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជាប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
ខ្សែតណ្ហា ៣៦ ជាធម្មជាតិហូរទៅក្នុងអារម្មណ៍ ជាទីគាប់ចិត្ត ជាធម្មជាតិក្លៀវក្លា មានដល់បុគ្គលណា តម្រិះទាំងឡាយដ៏ធំ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់បុគ្គលនោះ។
ខ្សែតណ្ហាទាំងឡាយ តែងហូរទៅក្នុងអារម្មណ៍ទាំងពួង ដូចជាវល្លិដែលបែកខ្នែងឡើង តាំងនៅដូច្នោះ បើអ្នកទាំងឡាយ ឃើញតណ្ហា ដូចជាវល្លិនោះ កើតឡើងហើយ ចូរកាត់ឫសចោលចេញ ដោយកាំបិត គឺបញ្ញា។