ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ឯកកនិបាត » បឋមវគ្គ
បោះបង់សេចក្ដីក្រោធ ហើយអ្នកត្រូវបានធានាមិនត្រឡប់មកវិញ។
sut kn iti 004 បាលី cs-km: sut.kn.iti.004 អដ្ឋកថា: sut.kn.iti.004_att PTS: ?
កោធសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៤. កោធសុត្តំ)
[៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺសេចក្ដីក្រោធ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។
ទ. ៤លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ក្រោធហើយ ព្រោះសេចក្ដីក្រោធណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់សេចក្ដីក្រោធនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៤។