ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » បឋមវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 029 បាលី cs-km: sut.kn.iti.029 អដ្ឋកថា: sut.kn.iti.029_att PTS: ?
សុខវិហារសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. សុខវិហារសុត្តំ)
[២៩] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ រមែងនៅជាសុខ មិនថ្នាំងថ្នាក់ មិនចង្អៀតចង្អល់ មិនក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់សុគតិ។ ភិក្ខុប្រកបដោយធម៌ ២ តើដូចម្ដេច។ គឺភាពជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ១ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ នេះឯង រមែងនៅជាសុខ មិនថ្នាំងថ្នាក់ មិនចង្អៀតចង្អល់ មិនក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់សុគតិ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុណា ក្នុងសាសនានេះ បានគ្រប់គ្រងទ្វារទាំងឡាយនេះគឺចក្ខុ ១ សោតៈ ១ ឃានៈ ១ ជិវ្ហា ១ កាយ ១ មនៈ ១ ល្អហើយ ជាអ្នកដឹងប្រមាណក្នុងភោជន សង្រួមក្នុងឥន្ទ្រិយទាំងឡាយ ភិក្ខុនោះ តែងបានសេចក្ដីសុខ គឺសុខក្នុងកាយផង សុខក្នុងចិត្តផង ភិក្ខុបែបនោះ មានកាយមិនក្តៅក្រហាយ មានចិត្តមិនក្តៅក្រហាយ រមែងនៅជាសុខទាំងថ្ងៃទាំងយប់។
ទ. ៣៣ ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី២។