ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » បឋមវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 036 បាលី cs-km: sut.kn.iti.036 អដ្ឋកថា: sut.kn.iti.036_att PTS: ?
ទុតិយនកុហនសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
ទ. ៣៩
(៩. ទុតិយនកុហនសុត្តំ)
[៣៦] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈនេះ មិនមែនដើម្បីកុហកនូវជន មិនមែនដើម្បីរួសរាយចំពោះជន មិនមែនដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្ដីសរសើរទេ មិនប្រព្រឹត្តព្រហ្មចរិយៈ ដោយគិតថា មហាជនចូរស្គាល់នូវអាត្មាអញដូចនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ តាមពិតនោះ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈនេះ ដើម្បីដឹងផង ដើម្បីកំណត់ដឹងផង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះមានព្រះភាគអង្គនោះ ទ្រង់បានសំដែងព្រហ្មចរិយៈ ដែលមិនអាងតាមពាក្យគេថា ទីប្រព្រឹត្តទៅដើម្បីចុះស៊ប់កាន់ព្រះនិព្វាន ដើម្បីដឹង ដើម្បីកំណត់ដឹង នេះជាផ្លូវដែលព្រះសម្មាសម្ពុទ្ធទាំងឡាយ ទ្រង់មានព្រះអធ្យាស្រ័យធំ ស្វែងរកនូវគុណដ៏ធំ ទ្រង់ប្រតិបត្តិមកហើយ ជនទាំងឡាយណា ដើរតាមផ្លូវដែលព្រះពុទ្ធ ទ្រង់សំដែងហើយនោះ ឈ្មោះថា ធ្វើតាមពាក្យប្រដៅនៃព្រះសាស្ដា និងធ្វើនូវទីបំផុតនៃទុក្ខបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៩។