ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » បឋមវគ្គ
ធម៌២ ចម្រើនសេចក្តីសុខ សោមនស្សដែលប្រកបដោយប្រាជ្ញា ប្រព្រឹត្ដទៅដើម្បីអស់អាសវៈក្នុងបច្ចុប្បន្ន។ សំវេគ?
sut kn iti 037 បាលី cs-km: sut.kn.iti.037 អដ្ឋកថា: sut.kn.iti.037_att PTS: ?
សោមនស្សសូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
ទ. ៤០
(១០. សោមនស្សសុត្តំ)
[៣៧] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ រមែងច្រើនដោយសេចក្ដីសុខ និងសោមនស្ស ជាអ្នកប្រារព្ធ ដើម្បីអស់អាសវៈទាំងឡាយ ដោយឧបាយនៃបញ្ញាក្នុងបច្ចុប្បន្ន។ ប្រកបដោយធម៌ ២ តើដូចម្ដេច។ គឺប្រកបដោយសេចក្ដីសំវេគ ក្នុងទីទាំងឡាយ ដែលជាទីតាំងនៃសេចក្ដីសំវេគ ១ ប្រកបដោយសេចក្ដីព្យាយាម ដោយឧបាយនៃសេចក្ដីសំវេគ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ នេះឯង រមែងច្រើនដោយសេចក្ដីសុខ និងសោមនស្ស ជាអ្នកប្រារព្ធ ដើម្បីអស់អាសវៈទាំងឡាយ ដោយឧបាយនៃបញ្ញាក្នុងបច្ចុប្បន្ន។
លុះព្រះមានព្រះភាគ សំដែងសេចក្ដីនេះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុជាបណ្ឌិត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានបញ្ញាជាគ្រឿងរក្សាខ្លួន គប្បីសំវេគក្នុងទីជាទីតាំងនៃសេចក្ដីសំវេគទាំងឡាយ គប្បីពិចារណាដោយបញ្ញា ភិក្ខុមានធម៌ជាគ្រឿងនៅយ៉ាងនេះ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ប្រព្រឹត្តស្ងប់ មិនរាយមាយ ប្រកបរឿយ ៗ នូវចេតោសមថៈហើយ គប្បីដល់នូវកិរិយាអស់ទៅនៃទុក្ខបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ១០។
ចប់ បឋមវគ្គ។ ទ. ៤១ ឧទ្ទាននៃបឋមវគ្គនោះគឺ
និយាយអំពីភិក្ខុប្រកបដោយធម៌ ២ មាន ២ លើក ធម៌ដុតកំដៅ ១ ធម៌មិនបានដុតកំដៅ ១ ប្រយោជន៍ក្នុងបរលោក មាន ២ លើក ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិលេស ១ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ មិនមែនដើម្បីកុហក មាន ២ លើក ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងមានសេចក្ដីសុខ និងសោមនស្ស ១ ទាំងអម្បាលនោះ ត្រូវជា ១០។
ទ. ៤២