ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » ទុតិយវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 045 បាលី cs-km: sut.kn.iti.045 អដ្ឋកថា: sut.kn.iti.045_att PTS: ?
បដិសល្លានសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. បដិសល្លានសុត្តំ)
[៤៥] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររីករាយក្នុងទីស្ងាត់ ត្រេកអរក្នុងទីស្ងាត់ ប្រកបរឿយៗនូវចេតោសមថៈក្នុងខាងក្នុង កុំសាបសូន្យចាកឈាន ប្រកបព្រមដោយវិបស្សនា ចំរើនសុញ្ញាគារស្ថាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ រីករាយក្នុងទីស្ងាត់ ត្រេកអរក្នុងទីស្ងាត់ ប្រកបរឿយៗនូវចេតោសមថៈក្នុងខាងក្នុង មិនសាបសូន្យចាកឈាន ប្រកបដោយវិបស្សនា ចំរើនសុញ្ញាគារស្ថានហើយ បណ្ដាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានប្រាកដ គឺបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់បានសម្រេចភាពជាអនាគាមី។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ទ. ៥៣
ជនទាំងឡាយណា ជាអ្នកមានចិត្តស្ងប់ មានបញ្ញា មានស្មារតី មានឈាន ពិចារណាឃើញធម៌ដោយប្រពៃ មិនមានសេចក្ដីអាល័យក្នុងកាមទាំងឡាយ ត្រេកអរក្នុងសេចក្ដីមិនប្រមាទ ជាអ្នកស្ងប់រម្ងាប់ ឃើញភ័យក្នុងសេចក្ដីប្រមាទ ជនទាំងឡាយនោះ មិនគួរដើម្បីនឹងសាបសូន្យ (ឋិតនៅ) ក្នុងទីជិតនៃព្រះនិព្វាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៨។